ប្រទេសថៃបន្តហាមមិនឱ្យជើងហោះហើរចូលប្រទេសថៃរហូតដល់ដាច់ខែមេសា

0

អាជ្ញាធរអាកាសចរណ៍ស៊ីវិលនិយាយនៅថ្ងៃពុធនេះថា ប្រទេសថៃបន្តហាមឃាត់មិនឱ្យមានការហោះហើររបស់អ្នកដំណើរចូលទៅក្នុងប្រទេសថៃរហូតដល់ចុងខែមេសានេះក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការហាមឃាត់នេះត្រូវបានគេណែនាំជាលើកដំបូងនៅថ្ងៃទី៤ ខែមេសា ហើយអង្គភាពអាកាសចរណ៍ធ្លាប់បានប្រកាសបន្តការហាមនេះម្តងរួចមកហើយ ដោយពេលនោះអង្គភាពអាកាសចរហាមមិនឱ្យមានជើងហោះហើរចូលប្រទេសរហូតដល់ថ្ងៃទី១៨ ខែមេសា។

ភ្នាក់ងារសារព័ត៌មានរាយការណ៍ថា ប្រទេសថៃរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩មានចំនួន៣០ករណី និងមានមនុស្សស្លាប់ចំនួន២នាក់នៅថ្ងៃពុធ។ ក្នុងចំណោមករណីឆ្លងថ្មីមានអ្នកជំងឺចំនួន១៩នាក់ជាអ្នកលាប់មកពីការការឈឺលើកមុន។ចាប់តាំងពីមានការរីករាលដាលបានកើនឡើងនៅខែមករា ប្រទេសថៃរាយការណ៍ថា មានករណីឆ្លងជំងឺសរុបចំនួន២ ៦៤៣ករណី និងមានអ្នកស្លាប់ចំនួន ៤៣នាក់ខណៈដែលមានអ្នកជំងឺចំនួន ១៤៩៧ នាក់បានជាសះស្បើយ។

នៅដើមខែនេះ ក្រសួងមហាផ្ទៃនិយាយថា ប្រទេសថៃនឹងបើកព្រំដែនខេត្តឡើងវិញនៅតាម​បណ្តាខេត្តចំនួន២១នៅថ្ងៃសៅរ៍នេះដើម្បីអនុញ្ញាតឱ្យជនជាតិថៃនៅក្នុងប្រទេសជិតខាងអាចចូលមកប្រទេសថៃវិញ ក្រោយពីមានការបិទព្រំដែននៅចុងខែមីនា។ មនុស្សរហូតដល់ចំនួន១០០នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនមួយក្នុងរយៈពេលមួយថ្ងៃ ហើយពួកគេនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋរយៈពេល១៤ថ្ងៃ។ ប្រទេសថៃមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា កម្ពុជា និងម៉ាឡេស៊ី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here