រដ្ឋាភិបាលប្រទេសវៀតណាមមានប្រសាសន៍នៅថ្ងៃពុធថា ប្រទេសវៀតណាមនឹងបន្តបិទដំណើរទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួនតាមបណ្តាខេត្តចំនួន១២ រួមមានទាំងបន្តការបិទទីក្រុងហាណូយ និងទីក្រុងហូជីមិញរយៈពេល៧ថ្ងៃបន្តទៀត។ ការរឹតត្បិតនឹងដកចេញនៅតាមតំបន់មួយចំនួនក្រៅទីក្រុងសំខាន់ៗរបស់ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសំរេចចិត្តបន្តការបិទដំណើររហូតដល់ថ្ងៃទី២២ ខែមេសា នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធ។ ភ្នាក់ងារសារព័ត៌មានបាននិយាយថា ខេត្តទាំង១២នោះងាយនឹងឆ្លងជំងឺកូវីដ១៩ ហើយក្នុងប្រទេសនេះមានអ្នកឆ្លងជំងឺចំនួន២៦៧នាក់ ប៉ុន្តែពុំមានអ្នកស្លាប់នោះទេ។ លោក Phuc មានប្រសាសន៍ថា៖ “មានមតិគាំទ្រការបន្តវិធានការណ៍ឱ្យមានការនៅឱ្យឆ្ងាយពីសង្គម ប៉ុន្តែក៏មានមតិអំពាវនាវឱ្យមានការដកវិធានការណ៍ដើម្បីធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញ។”
ការបិទដំណើក្នុងប្រទេសអាចត្រូវបានបន្ត ហើយនៅតាមបណ្តាខេត្តផ្សេងៗទៀតក៏អាចនឹងត្រូវបានបិទផងដែរ។ លោក Phuc មានប្រសាសន៍ថា “ពុំមានបញ្ហាណាមួយដែលអាចឱ្យជំងឺនេះវិលត្រឡប់មកប្រទេសវៀតណាមបានវិញទេ”។ប្រទេសនេះបានដាក់ចេញនូវវិធានការណ៍រឹតត្បិតនៅថ្ងៃទី១ ខែមេសា ដោយតម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះលើកលែងតែករណីអាសន្ន ឬទិញម្ហូប និងត្រូវរក្សាចម្ងាយពីគ្នាយ៉ាងតិចពីរម៉ែត្រ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០









