លោកនាយករដ្ឋមន្រ្តី Omar al Razzaz មានប្រសាន៍ថ្ងៃពុធថា រដ្ឋាភិបាលប្រទេស Jordan នឹងបន្ធូរបន្ថយការរឹតបន្តឹងក្នុងពេលឆាប់ៗនេះដោយអនុញ្ញាតឱ្យអាជីវកម្ម និងឧស្សាហកម្មជាច្រើនអាចបើកដំណើរការឡើងវិញ។
អាជ្ញាធរមិនទាន់ដកបម្រាមគោចរដែលដាក់នៅរយៈពេលជិតមួយខែមុនក្នុងការហាមលើការធ្វើដំណើររបស់ប្រជាជនចំនួន ១០លាននាក់នៅក្នុងប្រទេស។ យោងតាមប្រភពព័ត៌មានពីនាយករដ្ឋមន្រ្តីបង្ហាញថា វិធានការណ៍ថ្មីនេះ អាចអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរដោយសេរីនៅក្នុងតំបន់មួយចំនួននៅខាងក្រៅរដ្ឋធានី។ លោកបានព្រមានថា វិធានការណ៍ទាំងនេះអាចត្រូវបានរំលាយ ប្រសិនបើនៅតែមានការកើនឡើងបន្ថែមទៀតក្នុងករណីឆ្លងជំងឺកូវីដ១៩។
នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលបានបន្តបិទការិយាល័យសាធារណៈ សាលារៀន និងសាកលវិទ្យាល័យរហូតដល់ចុងខែមេសា។ ភ្នាក់ងារព័ត៌មាននិយាយថា ព្រះរាជាណាចក្រនេះក៏បានបិទព្រំដែនគោករបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ាក់ ប្រទេសស៊ីរី ប្រទេសអ៊ីស្រាអែល និងប្រទេសអារ៉ាប់ប៊ីសោឌី និងផ្អាករាល់ជើងហោះហើរអន្តរជាតិទាំងអស់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០









