ប្រទេសអៀរឡង់ខាងជើងនឹងបន្តធ្វើការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩រយៈពេល៣សប្តាហ៍បន្ថែមទៀត។ ស្ថានការណ៍នេះធ្វើឱ្យប្រទេសចក្រភពអង់គ្លេសចាត់វិធានការណ៍ស្រដៀងគ្នា ដោយបន្តបិទដំណើររហូតដល់ថ្ងៃទី៥ ខែឧសភា។ លោក Foster ប្រាប់អ្នកសារព័ត៌មានថា៖ “យើងសំរេចថា ការរឹតបន្តឹងនឹងបន្តរយៈពេល ៣សប្តាហ៍ទៀត ហើយយើងនឹងពិនិត្យឡើងវិញនូវវិធានការណ៍នោះក្នុងអំឡុងពេលបន្តនោះ”។ “ប្រទេសអៀរឡង់ខាងជើងនៅតែស្ថិតក្នុងដំណាក់កាលនៃរលកឆ្លងដំបូង។ប្រសិនបើយើងបន្ធូរបន្ថយការយាមរបស់យើងពេលនេះអ្វីៗនឹងគ្មានបានផលអ្វីឡើយ។”
នៅខែមុន ប្រទេសអៀរឡង់ខាងជើងបានណែនាំនូវអ្វីដែលរដ្ឋាភិបាលពិពណ៌នាថាជា “អំណាចបោសសម្អាត” ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដោយមានការរឹតត្បិតលើអាជីវកម្មយ៉ាងតឹងរឹងជាងនៅចក្រភពអង់គ្លេស។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសអៀរឡង់ខាងជើងកើនឡើងចំនួន ១០នាក់បន្ថែមទៀតលើចំនួនសរុប១៣៤ នាក់នៅថ្ងៃពុធ និងមានការបញ្ជាក់ករណីឆ្លងមានចំនួន១ ៩៦៧ករណី។
ភ្នាក់ងារសារព័ត៌មាន និយាយថា រហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ១២ ៨៦៨នាក់ នៅតាមមន្ទីរពេទ្យទូទាំងចក្រភពអង់គ្លេស និងមានមនុស្សចំនួន ៩៨៤៧៦ករណីរកឃើញវិជ្ជមាន។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីលោក Boris Johnson មានប្រសាសន៍នៅព្រឹកថ្ងៃពុធថា រដ្ឋាភិបាលចក្រភពអង់គ្លេសនឹងធ្វើសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍នេះស្តីពីការពិនិត្យឡើងវិញលើវិធានការណ៍នៅឱ្យឆ្ងាយពីសង្គម ហើយបន្ថែមថាអ្នកប្រឹក្សាយោបល់មិនជឿថា ចក្រភពអង់គ្លេសបានឈានដល់កម្រិតកំពូលនៃការឆ្លងជំងឺរាតត្បាតនោះទេ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០









