ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា ទាហានទួរគីម្នាក់ត្រូវបានគេធ្វើឃាត នៅក្នុងការវាយប្រហារភេរវកម្មមួយនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅតំបន់ Hakurk ស្ថិតនៅភាគខាងជើងអ៊ីរ៉ាក់ វីរៈបុរសជាទាហានម្នាក់ត្រូវបានសម្លាប់ ដោយសារការផ្ទុះនៃគ្រាប់មីន/គ្រឿងផ្ទុះធ្វើដោយដៃរបស់ក្រុមភេរវករពីអង្គការភេរវករបំបែកខ្លួន PKK” ។
ជាមួយនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិទួរគីលោក Hulusi Akar បានបង្ហោះសារចូលរួមរំលែកទុក្ខនៅលើគណនី Twitter របស់លោក និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងប្រទេសទួរគី។
នៅថ្ងៃទី២៧ ខែឧសភា ប្រទេសទួរគីបានបើកប្រតិបត្តិការប្រឆាំងនឹងក្រុម PKK នៅទីក្រុង Hakurk បន្ទាប់មកបន្តដំណាក់កាលទី២ និងទី៣ នៅខែកក្កដានិងចុងខែសីហាផងដែរ។
នៅក្នុងយុទ្ធនាការភេរវកម្មជាង៣០ឆ្នាំរបស់ខ្លួនប្រឆាំងនឹងប្រទេសទួរគី ក្រុម PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្សជិត ៤០.០០០នាក់រួមមានស្ត្រីកុមារ និងទារក៕
ប្រភព Anadolu Agency ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០








