ករណីឆ្លងជំងឺកូរវីដ១៩នៅប្រទេសរុស្ស៊ីកើនឡើងដល់ ៣.៤៤៨ករណី

0

មណ្ឌលដោះស្រាយវិបត្តិនិយាយនៅថ្ងៃព្រហស្បតិ៍ថាមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៣.៤៤៨នាក់បញ្ជាក់នៅក្នុងប្រទេសរុស្ស៊ី និងមានករណីឆ្លងសរុបចំនួន២៧.៩៣៨ករណីនៅទូទាំង ៨៤តំបន់។

ភ្នាក់ងារព័ត៌មានរាយការណ៍បន្ថែមថា​ អ្នកជំងឺសរុបចំនួន ២.៣០៤នាក់បានជាសះស្បើយ ហើយចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសរុស្ស៊ីកើនឡើងដល់ចំនួន២៣២នាក់។ មណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃប្រទេសរុស្ស៊ីបន្ថែមឱ្យដឹងថា ប្រទេសរុស្ស៊ីបានចុះបញ្ជីកំណើននៃការឆ្លងមេរោគចំនួន ២៧.៩៣៨ករណី ឬស្មើនឹង ១៤,១ភាគរយនៅក្នុង ៨៤តំបន់។ នៅក្នុងសេចក្តីថ្លែងការបានបញ្ជាក់ថា៖ ក្នុងរយៈពេលមួយថ្ងៃប្រជាជនចំនួន ៣១៨នាក់ត្រូវបានរំសាយចេញក្រោយពីពួកគេបានជាសះស្បើយ ហើយរហូតមកដល់ពេលនេះចំនួនអ្នកជះសះស្បើយមានចំនួនសរុប ២.៣០៤ នាក់។ អ្នកជំងឺកូវីដ១៩ប្រហែលចំនួន ៣៤នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅនេះ”៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here