រដ្ឋាភិបាលស្វ៊ីសនឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតចាប់ពីថ្ងៃទី២៧ ខែមេសា

0

រដ្ឋាភិបាលប្រទេសស្វីសមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសស្វីសនឹងធ្វើការបន្ធូរបន្ថយលើការរឹតបន្តឹងនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី២៧ ខែមេសាជាបន្តបន្ទាប់។

វេជ្ជបណ្ឌិត ជាងកាត់សក់ អ្នកម៉ាស្សា និងហាងកែសម្ផស្សនឹងក្លាយជាអាជីវកម្មដំបូងគេដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ ការអនុញ្ញាតិឱ្យបើកដំណើរការនឹងបន្តលើសាលាបថមសិក្សា ហាងទំនិញ និងផ្សារនានាចាប់ពីថ្ងៃទី១១ ខែឧសភា។

នៅក្នុងដំណាក់កាលទីបី រដ្ឋាភិបាលនឹងអនុញ្ញាតិឱ្យបើកដំណើការសាលាអនុវិទ្យាល័យ សាលាវិជ្ជាជីវៈ  និងសាកលវិទ្យាល័យឡើងវិញចាប់ពីថ្ងៃទី៨ ខែមិថុនា។ គេក៏អាចមើលឃើញជាមុនផងដែរថា នឹងមានការបន្ធូរបន្ថយលើការហាមឃាត់ក្នុងការប្រជុំមនុស្សច្រើនជាងប្រាំនាក់។ យោងតាមសេចក្តីថ្លែងការណ៍បង្ហាញថា “ការផ្លាស់ប្តូរពីមួយដំណាក់កាលទៅមួយដំណាក់កាលនឹងកើតឡើងនៅពេលដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការឆ្លងជំងឺកូវីដ១៩” ។

ភ្នាក់ងារព័ត៌មានរាយការណ៍ថា រហូតមកដល់ពេលនេះការផ្ទុះឡើងនៃជំងឺកូវីដ១៩បានសម្លាប់មនុស្សចំនួន ៩៧៣នាក់នៅក្នុងប្រទេសស្វីស បើទោះបីជាអត្រានៃលទ្ធផលតេស្តវិជ្ជមានបានថយចុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ។ ប្រទេសអូទ្រីសដែលនៅជិតខាងនឹងប្រទេសស្វីសបានប្រកាសពីការបន្ធូរបន្ថយមួយផ្នែកពីការបិទដំណើរនៅក្នុងប្រទេសរបស់ខ្លួន ហើយចំណែកឯនៅប្រទេសអាឡឺម៉ង់បានប្រកាសអនុវត្តជំហ៊ានតូចៗដើម្បីបន្ធូបន្ថយលើការរឹតបន្តឹងក្នុងប្រទេសរបស់ខ្លួនផងដែរ៕

ប្រភពពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here