បញ្ហាជំងឺរាតត្បាតកូវីដ១៩បានបង្ហាញថារដ្ឋាភិបាលដែលគិតអំពីសន្តិសុខនៅក្នុងលក្ខខណ្ឌយោធាភាគច្រើនគឺខ្ជះខ្ជាយលុយ។ការចំណាយលើវិស័យការពារជាតិត្រូវតែកាត់បន្ថយនៅទូទាំងពិភពលោកដើម្បីផ្តល់មូលនិធិដល់អ្វីដែលមនុស្សជាតិត្រូវការពិតប្រកដ។
អតីតមេដឹកនាំសូវៀតបានអំពាវនាវដល់ពិភពលោកឱ្យបោះបង់ពីអំណាចរឹងប៉ឹងក្នុងកិច្ចការអន្តរជាតិ។លោកនៅតែមានការព្រួយបារម្ភជាពិសេសអំពីភាពប៉ិនប្រសប់ខាងយោធាដែលថ្មីៗនេះមានសង្គ្រាមបាញ់ប្រហារនៅមជ្ឈឹមបូព៌ា។
លោកបានសរសេរនៅក្នុងទស្សនាវដ្តី TIME ថា៖ “អ្វីដែលយើងត្រូវការជាបន្ទាន់ឥឡូវនេះគឺការគិតឡើងវិញអំពីគំនិតសន្តិសុខទាំងមូល” ។ “សូម្បីតែក្រោយពីសង្គ្រាមត្រជាក់បានបញ្ចប់ មេដឹកនាំភាគច្រើនគិតគូទាក់ទងនឹងផ្នែកយោធា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអ្វីដែលយើងបានលឺមកគឺនិយាយអំពីអាវុធមីស៊ីល និងការវាយប្រហារតាមអាកាស”។
ការផ្ទុះឡើងនៃជំងឺកូវីដ១៩បានគូសបញ្ជាក់ជាថ្មីម្តងទៀតឱ្យឃើញថា ការគំរាមកំហែងដែលមនុស្សជាតិកំពុងប្រឈមមុខសព្វថ្ងៃគឺមានលក្ខណៈជាសកលហើយមានការដោះស្រាយដោយប្រជាជាតិនានា។ លោក Gorbachev មានប្រសាសន៍ថា ធនធានដែលបានចំណាយលើសព្វាវុធចាំបាច់ត្រូវត្រៀមបង្វិលសម្រាប់វិបត្តិបែបនេះ។ លោកមានប្រសាសន៍ថា៖ “កិច្ចខិតខំប្រឹងប្រែងទាំងអស់នឹងត្រូវបរាជ័យប្រសិនបើរដ្ឋាភិបាលនៅតែបន្តខ្ជះខ្ជាយប្រាក់លើការជំរុញការប្រណាំងប្រជែងអាវុធ។គោលដៅដ៏លើសលប់ត្រូវតែជាសន្តិសុខរបស់មនុស្សគឺផ្តល់ស្បៀងអាហារ ទឹកស្អាត បរិស្ថានស្អាត និងថែរក្សាសុខភាពប្រជាជន។”
រឿងដំបូងដែលប្រជាជាតិនានាគួរធ្វើ ក្រោយពីមានការដោះស្រាយលើបញ្ហាជំងឺកូវី១៩គឺត្រូវប្តេជ្ញាចិត្តចំពោះការបញ្ឈប់សកម្មភាពយោធាទ្រង់ទ្រាយធំ។លោកបន្តថា៖ “ខ្ញុំសូមអំពាវនាវដល់ [មេដឹកនាំពិភពលោក] សូមឱ្យកាត់បន្ថយការចំណាយយោធាពី១០ ភាគរយទៅ ១៥ភាគរយ។ នេះជាអ្វីដែលពួកគេគួរធ្វើនៅពេលនេះ ហើយវាជាជំហានដំបូងឆ្ពោះទៅរកស្មារតីថ្មីដែលជាអរិយធម៌ថ្មី។”
លោក Gorbachev អតីតមេដឹកនាំនៃ USSR ដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកបានធ្វើឱ្យសង្គ្រាមត្រជាក់កើនកាន់តែខ្លាំងឡើងប្រឆាំងនឹងសហរដ្ឋអាមេរិក និងជាអ្នកចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែររបស់មហាអំណាចទាំងពីរ បានចែករំលែកយោបល់ និងសេចក្តីប្រាថ្នារបស់លោកទាក់ទងទៅនឹងករណីជំងឺកូវីដ១៩ ដែលឆ្លងលើសចំនួនពីរលានករណី។
ជំងឺរាតត្បាតកូវីដ១៩បានបណ្តាលឱ្យមនុស្សស្លាប់ជាង ១៣ម៉ឺននាក់ ហើយត្រូវបានគេព្យាករថា បញ្ហានេះនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដែលមិនអាចមើលឃើញគិតចាប់ពីឆ្នាំ១៩២០ មក៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០









