ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នៅថ្ងៃព្រហស្បតិ៍ ដែលមានការចូលរួមពីអ្នកដំណើរដែលវិលត្រលប់មកពីបរទេស។ ទោះយ៉ាងណា ប្រទេសនិយាយថា ការឆ្លងជំងឺក្នុងស្រុកបានកើនឡើង ដោយសារតែរដ្ឋធានីប៉េកាំងបានរកឃើញករណីឆ្លងថ្មី ក្នុងរយៈពេលជាងបីសប្តាហ៍មកនេះ។
គណៈកម្មាធិការសុខភាពជាតិនិយាយថា ករណីឆ្លងពីការនាំចូលថ្មីបានធ្លាក់ចុះពីចំនួន៣៦ មកនៅ ៣៤នាក់នៅថ្ងៃពុធ ដែលការឆ្លងបានធ្លាក់ចុះរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ ចំនួននៃការឆ្លងបានថយចុះ ដោយសារមានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរឹង កាត់បន្ថយជើងហោះហើរអន្តរជាតិ និងមានការហាមឃាត់មិនឱ្យជនបរទេសចូលក្នុងប្រទេសចិន។ ក្រុមប្រឹក្សារដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំងបានស្នើសុំឱ្យខេត្តជាប់ព្រំដែនធ្វើផែនការគោលដៅសម្រាប់ការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ រដ្ឋាភិបាលជំរុញឱ្យបញ្ជូនអ្នកជំនាញត្រួតពិនិត្យជំងឺទៅតំបន់ព្រំដែន។
មានខេត្តកាន់តែច្រើនរបស់ប្រទេសចិនកំពុងចាប់ផ្តើមផ្តល់ការធ្វើតេស្ត៍រកមេរោគកូវីដ១៩ ដល់សាធារណជន ដើម្បីការពារការស្ទុះឡើងវិញនៃការរីករាលដាលនៃជំងឺនេះនៅពេលសកម្មភាពអាជីវកម្មចាប់ផ្តើមបើកដំណើរការ។ ភ្នាក់ងារព័ត៌មានបាននិយាយថា អាជ្ញាធរកំពុងផ្តល់ប័ណ្ណសម្រាប់អ្នកស្រុកដោយសង្ឃឹមថា ពួកគេនឹងចំណាយប្រាក់ដើម្បីស្តារសេដ្ឋកិច្ចដែលរងការបំផ្លាញពីមេរោគកូវីដ១៩៕

ប្រភពព័តមានRT ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០









