តុលាការជាន់ខ្ពស់នៅក្នុងប្រទេសនេប៉ាល់ចេញបញ្ជាឱ្យរដ្ឋាភិបាលនាំពលករចំណាកស្រុកងាយរងគ្រោះដែលជាប់គាំងទៅក្រៅប្រទេសចំពេលមានវិបត្តិ Covid-19 បន្ទាប់ពីប្រទេសនេះបានរារាំងពលរដ្ឋរបស់ខ្លួនមិនអោយវិលត្រឡប់ទៅវិញនោះ។
ជនចំណាកស្រុកនេប៉ាល់រហូតដល់ទៅ ២,៦ លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាស្ថិតនៅក្នុងឈូងសមុទ្រម៉ាឡេស៊ី និងកូរ៉េ។ ក្រុមសកម្មជនសិទ្ធិការងារនិយាយថាមនុស្សជាច្រើនបាត់បង់ការងារដោយសារតែការបិទប្រទេសនៅក្នុងប្រទេសទាំងនោះដែលធ្វើឱ្យពួកគេងាយរងគ្រោះខ្លាំងមែនទែន។ សារព័ត៌មានរ៉យទ័រនិយាយថារដ្ឋាភិបាលហាមឃាត់ពួកគេពីការវិលត្រឡប់ទៅផ្ទះវិញដោយភ័យខ្លាចថាពួកគេអាចឆ្លងវីរុសនេះនៅក្នុងប្រទេសមួយនេះដែលមានចំនួន ៣០ ករណី ហើយគ្មានអ្នកស្លាប់នោះទេ។
តុលាការកំពូលសំរេចលើញត្តិដែលដាក់ដោយអង្គការសប្បុរសធម៌វេទិកាប្រជាជនដើម្បីសិទ្ធិមនុស្សនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលត្រូវតែចាត់វិធានការបន្ថែម និងមានប្រសិទ្ធភាពដើម្បីធានាសន្តិសុខ និងសុខភាពល្អរបស់ពលករចំណាកស្រុកទាំងអស់។ ចៅក្រមក៏តម្រូវឱ្យមានបទបញ្ជាដែលអាជ្ញាធរអនុញ្ញាតឱ្យកម្មករវិលត្រឡប់ ឬផ្តល់ជំនួយនៅកន្លែងដែលពួកគេស្នាក់នៅ។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាដេបគូម៉ាយ៉ាវ៉ាលី (Pradeep Kumar Gyawali )និយាយថារដ្ឋាភិបាលកំពុងវាយតម្លៃស្ថានភាព និងប្រមូលរបាយការណ៍អំពីស្ថានភាពពលករចំណាកស្រុកទាំងនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០









