លោកពូទីន និងម៉ាក្រូពិភាក្សាពីផលប៉ះពាល់អវិជ្ជមាននៃសេដ្ឋកិច្ចពីការរាតត្បាតនៃមេរោគក្នុងការសន្ទនាតាមទូរស័ព្ទ

0

សារព័ត៌មានរបស់វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន និងសមភាគីបារាំងលោកអេម៉ានុយអែលម៉ាក្រូនពិភាក្សាគ្នាទៅលើវិធានការណ៍តាមទូរស័ព្ទដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានសេដ្ឋកិច្ចសង្គមបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណានេះ។

ក្នុងអំឡុងពេលនៃការសន្ទនាដែលត្រូវផ្តួចផ្តើមដោយភាគីបារាំងនោះ មេដឹកនាំទាំងពីរនេះនិយាយអំពីវិធានការដែលកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសរុស្ស៊ី និងបារាំងផងដែរ។ សារព័ត៌មាននិយាយថាលោកម៉ាកូ្រនថ្លែងអំណរគុណដល់លោកពូទីនដែលបានជួយប្រទេសបារាំងក្នុងការវិលត្រឡប់របស់ពលរដ្ឋបារាំងទៅកាន់ស្រុកកំណើតរបស់ពួកគេ និងធានានូវលក្ខខណ្ឌសម្រាប់ការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ និងឧបករណ៍ពេទ្យតាមរយៈប្រទេសរុស្ស៊ីទៅកាន់ប្រទេសបារាំងថែមទៀត។

បញ្ហាអន្តរជាតិជាច្រើន“ រួមទាំងការដោះស្រាយជម្លោះផ្ទៃក្នុងអ៊ុយក្រែន” ក៏ត្រូវបានពិភាក្សាផងដែរ។ នាយករដ្ឋមន្រ្តីរុស្ស៊ី និងបារាំងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ១៤ ខែមេសានេះ។ លោក Mikhail Mishustin និងលោក Edouard Philippe ក៏ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលស្តីពីការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លងនេះថែមទៀត។ TASS និយាយថាលោក Mishustin ក៏អញ្ជើញសមភាគីរបស់លោកទៅទស្សនាប្រទេសរុស្ស៊ីផងដែរបន្ទាប់ពីការរឹតបន្តឹងបច្ចុប្បន្នទាំងអស់ត្រូវបានដកចេញ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here