មហោស្រព Montreux Jazz នឹងមិនត្រូវបានប្រារព្ធធ្វើឡើងនៅខែកក្កដាខាងមុខនេះទេដោយសារជំងឺឆ្លងវីរុសកូរ៉ូណាដែលត្រូវកត់សម្គាល់ជាលើកដំបូងថា ពិធីបុណ្យរដូវក្តៅរបស់ប្រទេសស្វីសនេះមិនរៀបចំនោះទេចាប់តាំងពីឆ្នាំ ១៩៦៧ មក។
អ្នករៀបចំនិយាយកាលពីថ្ងៃសុក្រថានៅពេលដែលរដ្ឋាភិបាលកំពុងរក្សានូវវិធានការណ៍អនាម័យ និងគម្លាតសង្គមក្នុងពេលបច្ចុប្បន្ននេះ វាមិនអាចទៅរួចទេក្នុងការពិចារណារៀបចំព្រឹត្តិការណ៍បែបនេះក្នុងពេលនេះ។ ពិធីបុណ្យរយៈពេលពីរសប្តាហ៍នៅតាមបណ្តោយបឹងហ្សឺណែវ (Lake Geneva) ទាក់ទាញមនុស្សជិត ២៥០.០០០ នាក់។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថា“ កម្មវិធីដែលបានគ្រោងទុកសម្រាប់រដូវក្តៅនេះនឹងត្រូវលើកទៅឆ្នាំក្រោយដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២១” ។ មហោស្រពនេះស្ថិតនៅក្នុងបញ្ជីវប្បធម៌ជាច្រើនដែលត្រូវបានលុបចោលឬពន្យារពេលដោយសារតែការបិទប្រទេស និងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណានេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០









