ប្រទេសអូស្រ្តាលីអាចរក្សាការរឹតបន្តឹងជាច្រើនសម្រាប់រយៈពេលមួយឆ្នាំ

0

ជីវិតសាធារណៈនៅក្នុងប្រទេសអូស្រ្តាលីអាចត្រូវរារាំងសម្រាប់រយៈពេលមួយឆ្នាំទៀតដោយសារតែជំងឺរាតត្បាតនៃការរាលដាលនៃវីរុសកូរ៉ូណានេះ។ ប្រទេសនេះបិទព្រំដែនរបស់ខ្លួន ហើយដាក់ចេញវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមយ៉ាងតឹងរឹងសម្រាប់ខែមុននេះ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រអោយដឹងថា ការឆ្លងរោគសរុបចំនួន ៦.៥០០ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៦៣ នាក់។

នាយករដ្ឋមន្រ្តីលោកស្កុតម៉ូរីសុននិយាយថា ច្បាប់ដែលតម្រូវឲ្យប្រជាជនឈរនៅចម្ងាយយ៉ាងតិច ១,៥ ម៉ែត្រទំនងជានឹងនៅមានរយៈពេលជាច្រើនខែទៀតព្រោះគ្មានការធានាថាវ៉ាក់សាំងនឹងត្រូវបានបង្កើតឡើងនៅពេលនោះទេ។ លោកម៉ូរីសុនប្រាប់ស្ថានីយ៍វិទ្យុ 3AW ថា“ ការឃ្លាតឆ្ងាយពីសង្គមគឺជាអ្វីដែលយើងគួរតែប្រើប្រាស់។ វាអាចមានរយៈពេលមូយឆ្នាំ ប៉ុន្តែខ្ញុំមិនប៉ាន់ស្មានអំពីរឿងនោះទេ។”

នៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ នៅក្នុងប្រទេសអូស្រ្តាលីគឺមានតែ ៣ ភាគរយនៃកុមារដែលវិលត្រលប់ទៅសាលារៀនវិញបន្ទាប់ពីការឈប់សម្រាកបុណ្យអ៊ីស្ទើរនៅសប្តាហ៍នេះ។ រដ្ឋដែលមានប្រជាជនច្រើនជាងគេគឺរដ្ឋញូវសៅវែល (New South Wales) ដែលក្មេងៗនៅតែមិនទាន់អនុញ្ញាតអោយមករៀន។ នាយករដ្ឋមន្រ្តីនៃរដ្ឋ New South Wales លោក Gladys Berejiklian និយាយកាលពីថ្ងៃសុក្រថា “យើងកំពុងពិចារណាលើជម្រើសរបស់យើងជុំវិញកាលបរិច្ឆេទនៃការចូលរៀនរបស់សិស្សមួយចំនួន ” ។ លោកស្រីបន្ថែមថា“ ជម្រើសនោះគឺថាសិស្សអាចប្រឈមមុខនឹងរយៈពេលមួយឆ្នាំ ឬយូរជាងនេះនៅផ្ទះ”៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here