រដ្ឋាភិបាលនិយាយកាលពីថ្ងៃសុក្រថា ប្រទេសដាណឺម៉ាកនឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចមួយចំនួនដូចជាជាងកាត់សក់ ហាងកែសម្ផស្ស និងសាលាបើកបរបើកដំណើរការឡើងវិញនៅថ្ងៃទី ២០ ខែមេសានេះ។ បទបញ្ជានេះត្រូវបានធ្វើឡើងកាលពីខែមុនដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងកូរ៉ណាវីរុសនេះ។
ការផ្លាស់ប្តូរនេះក៏កើតឡើងផងដែរបន្ទាប់ពីប្រទេសណ័រឌិក (Nordic ) ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់នៅអឺរ៉ុបដែលបិទទ្វារចាប់ផ្តើមបើកមជ្ឈមណ្ឌលមើលថែរក្សាក្មេង និងសាលារៀននៅសប្តាហ៍នេះក្នុងជំហានដំបូងឆ្ពោះទៅរកការកាត់បន្ថយភាពជាប់គាំងជាបណ្តើរៗនោះ។ នៅលើហ្វេសប៊ុកនាយករដ្ឋមន្រ្តីលោក Mette Frederiksen និយាយថា“ គ្មាននរណាម្នាក់ចង់រារាំងដាណឺម៉ាកឲ្យបិទរយៈពេលមួយថ្ងៃដេលយូរជាងអ្វីដែលចាំបាច់នោះទេ។ ប៉ុន្តែយើងមិនត្រូវដំណើរការលឿនជាងអ្វីដែលយើងនៅតែអាចទប់ស្កាត់ការរីករាលដាលបានឡើយ” ។
ប្រទេសនេះនឹងបិទព្រំប្រទល់របស់ខ្លួនខណៈពេលដែលភោជនីយដ្ឋាន បារ និងកន្លែងហាត់ប្រាណនៅតែបិទដដែល ហើយការហាមឃាត់ការប្រមូលផ្តុំសាធារណៈធំៗក៏នៅតែហាមប្រាមដែរ។ ជាមួយនឹងចំនួនសរុបនៃការស្លាប់ដែលទាក់ទងនឹងវីរុសកូរ៉ូណានេះគឺមានចំនួន ៣២១ នាក់។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថាប្រទេសដាណឺម៉ាកឃើញការធ្លាក់ចុះអ្នកជម្ងឺនៅក្នុងមន្ទីរពេទ្យក្នុងខែនេះផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០









