ចំនួនអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសទូទាំងពិភពលោកកើនដល់ ១៥០.០០០ នាក់

0

ចំនួនអ្នកស្លាប់ជាសកលនៃជំងឺរាតត្បាតកូរ៉ូណាវីរុសនេះកើនឡើងដល់ចំនួនមនុស្ស ១៥០.០០០ នាក់ដោយសារវីរុសនេះឆ្លងរាលដាលដល់សហរដ្ឋអាមេរិក និងអឺរ៉ុប។ វាមានអ្នកឆ្លងសរុបជាង ២,២ លាន។ មនុស្សប្រហែលជា ១៥០.៩៤៨ នាក់ស្លាប់ដោយសារវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រនេះ នេះបើយោងតាមទិន្នន័យដែលប្រមូលដោយសាកលវិទ្យាល័យចនស៍ហបគីនស៍ (Johns Hopkins University) ដែលរាយការណ៍ថាវាមានចំនួនអ្នកឆ្លងចំនួន ២.២១៤.៨៦១ករណីនៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបន្ទាប់មកគឺប្រទេសអ៊ីតាលី និងអេស្បាញ។

មេរោគរាតត្បាតនេះសម្លាប់មនុស្សចំនួន ៣៤.៥៧៥ នាក់នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃសុក្រនេះ ហើយមនុស្ស ២២.៧៤៥ នាក់ស្លាប់ដោយសារវីរុសនេះនៅប្រទេសអ៊ីតាលីខណៈដែលប្រទេសអេស្បាញមានអ្នកស្លាប់ ១៩.៦១៣ នាក់។ ប្រទេសបារាំង ចក្រភពអង់គ្លេស និងបែលហ្ស៊ិកក៏មានចំនួនអ្នកស្លាប់ខ្ពស់ផងដែរ។ មេរោគរាតត្បាតដែលផ្ទុះឡើងនៅទីក្រុងវូហានប្រទេសចិននៅចុងឆ្នាំ ២០១៩ និងរាលដាលពាសពេញពិភពលោក។ ជីវិតរស់នៅក្នុងប្រទេសភាគច្រើន និងការរុញច្រានសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនោះទេ។

នៅពេលដែលប្រទេសខ្លះទន្ទឹងរង់ចាំការដកបទបញ្ជាការបិទប្រទេសនោះ ប្រទេសផ្សេងទៀតក៏ពង្រីកវិធានការណ៍ប្រុងប្រយ័ត្នជាមុនរបស់ខ្លួនដោយមានការព្រួយបារម្ភក្នុងការលុបចោលការរឹតបន្តឹងឆាប់ៗនេះនឹងធ្វើឱ្យចំនួនអ្នកឆ្លងកើនឡើងយ៉ាងខ្លាំងផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here