អាជ្ញាធរអ៊ីរ៉ង់ជ្រើសរើសក្នុងការបង្ហាញយោធាជាលក្ខណៈធម្មតានៅថ្ងៃទិវាកងទ័ពជាតិរបស់ប្រទេសនេះដើម្បីរួមចំណែកដល់បុរស និងស្ត្រីដែលកំពុងប្រយុទ្ធនៅជួរមុខក្នុងវិបត្ដិមេរោគឆ្លងកូរ៉ូណាវីរុសរបស់ប្រទេសនេះ។ មីស៊ីល រថពាសដែក និងយន្ដហោះចម្បាំងត្រូវប្តូរចេញដោយជំនួសមកវិញនូវរថយន្ដបាញ់សម្លាប់មេរោគ រថយន្តមន្ទីរពេទ្យចល័ត និងទាហានស្លៀកពាក់ជាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាក្នុងឈុតសម្លៀកបំពាក់ការពារជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រសង្គ្រោះជីវិតនៅថ្ងៃសុក្រនេះនៅក្នុងគោលដៅថា ពួកគេគឺជា‘អ្នកការពារទឹកដីមាតុភូមិ អ្នកជួយកងទ័ព” ។
មនុស្សច្រើនគឺមិនត្រូវគេមើលឃើញទៀតនោះទេ ហើយវាមានការរឹតត្បិតកាន់តែច្រើនត្រូវធ្វើឡើងនៅពីក្រោយការបិទប្រទេសនេះ ហើយព្រឹត្តិការណ៍នេះមានការចូលរួមដោយមន្រ្តីយោធាជាន់ខ្ពស់ប៉ុណ្ណោះ។ ប្រធានាធិបតីហាសាន់រូហានីនិយាយថា“ដោយសារតែពិធីសារទៅលើសុខភាព និងសង្គមនោះ វាមិនអាចទៅរួចទេក្នុងការធ្វើព្យុហយាត្រាទាហាន…ឥឡូវនេះសត្រូវកំពុងលាក់ខ្លួន ហើយគ្រូពេទ្យនិងគិលានុបដ្ឋាយិកាគឺនៅជួរមុខនៃសមរភូមិមួយនេះ” ។
ប្រទេសអ៊ីរ៉ង់គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅមជ្ឈឹមបូព៌ាហើយបច្ចុប្បន្ននេះប្រទេសនេះគឺជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកពីវីរុសនេះ។ វាមានអ្នកឆ្លង ៧៩.៤៩៤ ករណីនៅក្នុងប្រទេសអ៊ីរ៉ង់ដែលក្នុងនោះមានចំនួន ៣.៥៦៣ នាក់នៅក្នុងសភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោក Kianush Jahanpur និយាយថាចំនួនអ្នកស្លាប់ជាផ្លូវការមានចំនួន ៤៩៥៨ នាក់។
របាយការណ៍សភាដែលចេញផ្សាយនៅសប្តាហ៍នេះបញ្ជាក់ថា ដោយសារតែកង្វះការធ្វើតេស្តចំនួនអ្នកស្លាប់អាចនឹងកើនឡើងទ្វេដងដូចរបាយការណ៍បច្ចុប្បន្ន ខណៈពេលដែលចំនួនអ្នកឆ្លងអាចកើនឡើងដល់ ១០ ដងនៃតួលេខផ្លូវការបច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះដែរ“ អាជីវកម្មដែលមានហានិភ័យទាប” នៅទូទាំងប្រទេសអ៊ីរ៉ង់ដូចជាហាង រោងចក្រមួយចំនួនបើកដំណើរការឡើងវិញនៅថ្ងៃទី ១១ ខែមេសា ទោះបីជាអាជីវកម្មជាច្រើនដែលមានមូលដ្ឋាននៅទីក្រុងតេអេរ៉ង់នៅតែបិទរហូតដល់ថ្ងៃសៅរ៍នេះក៏ដោយ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០









