ព្រឹទ្ធសមាជិក Lindsey Graham (ប្រចាំរដ្ឋ South Carolina) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកគួរតែដាក់ទណ្ឌកម្មប្រទេសចិន ដែលជាអ្នកគាំទ្រធំបំផុតនៃជំងឺរាតត្បាត ដូចជាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ដែលជាអ្នកគាំទ្រភេវរកម្មធំជាងគេ។
«ភស្ដុតាងទាំងអស់បង្ហាញថា ពួកគេបានបិទប្រទេសរបស់ពួកគេ ដើម្បីការពារប្រជាជនរបស់ពួកគេ ហើយពួកគេមិនបានប្រាប់ពិភពលោកអំពីស្ថានភាពពិត នៃការប្រពឹត្តិនៅខាងក្នុងនៃប្រទេសចិននោះទេ។ លោក Lindsey Graham បានប្រាប់សារព៌តមាន Fox ‘Sean Hannity ។ “ប្រទេសអ៊ីរ៉ង់ គឺជាអ្នកគាំទ្រធំបំផុតនៃអំពើភេរវកម្ម និងប្រទេសចិន គឺជាអ្នកគាំទ្រខាងជំងឺរាតត្បាតធំជាងគេបំផុត”។
“នេះជារោគរាតត្បាតទី៣ ឬទី៤ ដែលចេញពីប្រទេសចិន ” លោក Lindsey Graham បាននិយាយ។ “រឿងនេះប្រហែលជាបានកើតឡើង ដែលបង្កគអាចកើតឡើងក្នុងមន្ទីរពិសោធន៍ ប៉ុន្តែភ័ស្តុតាងហាក់ដូចជាបង្ហាញថាវាត្រូវបានរីករាលដាលនៅផ្សារលក់សាច់ទៅវិញ។ តើយើងបានធ្វើអ្វីចំពោះអ៊ីរ៉ង់ដែលជាអំពើអាក្រក់? គឺយើងបានដាក់ទណ្ឌកម្មអ៊ីរ៉ង់។ តើយើងគួរធ្វើអ្វីទៅអ្នកគាំទ្រធំបំផុតនៃជំងឺរាតត្បាតនៅលើពិភពលោក? យើងគួរតែដាក់ទណ្ឌកម្មប្រទេសចិន ដើម្បីផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេទេ”៕

ប្រភព Realclearpolitics ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២០









