នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu និយាយថា ទីក្រុង Tel Aviv នឹងលើកវិធានការណ៍មួយចំនួនដើម្បីបន្ធូរបន្ថយក្នុងអំឡុងពេលនៃកូរ៉ូណាវីរុសនេះដែលចាប់ផ្តើមចាប់ពីថ្ងៃអាទិត្យនេះ។ ការបន្ធូរបន្ថយទៅលើការបិទប្រទេសនេះរួមមានការអនុញ្ញាតិអោយអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញក៏ដូចជាការបន្ធូរបន្ថយការគ្រប់គ្រងលើការធ្វើដំណើររបស់ពលរដ្ឋផងដែរ។នាយករដ្ឋមន្រ្តីមានប្រសាសន៍នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា“ លទ្ធផលល្អរបស់យើងអាចឱ្យយើងចាប់ផ្តើមដើរក្នុងទិសដៅផ្ទុយមួយ ហើយវាមិនមែនការរឹតបន្តឹងទេ ប៉ុន្តែជាការបន្ធូរបន្ថយទៅវិញ” ។ប្រទេសអ៊ីស្រាអែលត្រូវបានដាក់ឱ្យស្ថិតក្រោមការបិទប្រទេសមួយផ្នែកនៅថ្ងៃទី ១៤ ខែមីនា ហើយចាប់តាំងពីពេលនោះមកវិធានការណ៍រឹតត្បិតកាន់តែកើនឡើងជាលំដាប់។ ប្រទេសនេះមានតួរលេខនៃវីរុសកូរ៉ូណានេះទាបដែលមានករណីឆ្លងជាង ១៣,០០០ ករណីដែលរាប់បញ្ចូលទាំងការស្លាប់ចំនួន ១៦០ នាក់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០









