ក្រុមឆ្លើយតបនឹងជំងឺរបស់ប្រទេសនេះរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មនុស្សចំនួន ៤,៧៨៥ នាក់ធ្វើតេស្ត៍វិជ្ជមានចំពោះកូវីដ ១៩ នៅប្រទេសរុស្ស៊ី។ ការកើនឡើងនូវករណីថ្មីនេះគឺខ្ពស់ជាងថ្ងៃនដែលមានចំនួនត្រឹមតែ ៤,០៧០ នាក់ប៉ុណ្ណោះ ។ជារួម វាមានករណីអ្នកឆ្លងកូវីដ ១៩ ចំនួន ៣៦, ៧៩៣ នៅទូទាំងប្រទេស ខណៈពេលដែលអ្នកឆ្លងមេរោគនេះមានចំនួន ២០, ៧៥០ ករណីនៅទីក្រុងម៉ូស្គូ និងច្រើនជាង ៣,៩៥០ ករណីនៅតំបន់ជុំវិញរដ្ឋធានីនេះ។ មន្រ្តីជាច្រើនរូបនិយាយថាអ្នកជំងឺ ៤០ នាក់ទៀតស្លាប់ដែលធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសដោយសារកូវីដ ១៩ នេះឡើងដល់ ៣១៣ នាក់។
ចាប់តាំងពីថ្ងៃពុធមក ពលរដ្ឋតម្រូវឱ្យមានលិខិតធ្វើដំណើរឌីជីថលដើម្បីធ្វើដំណើរដឹកជញ្ជូនជាសាធារណៈ និងឯកជននៅទូទាំងទីក្រុងម៉ូស្គូ និងតំបន់ជាច្រើនទៀត។ វិធានការស្រដៀងគ្នានេះដើម្បីកម្រិតទៅលើការធ្វើដំណើររបស់ពលរដ្ឋចំពេលមានរោគរាតត្បាតនេះកើតឡើងនៅក្នុងប្រទេសរុស្ស៊ីនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០









