ប៉ូលិសកាណាដាឃុំខ្លួនខ្មាន់កាំភ្លើងម្នាក់ដែលបង្ករគ្រោះថ្នាក់ជនរងគ្រោះជាច្រើននាក់នៅរដ្ឋ Nova Scotia

0

ខ្មាន់កាំភ្លើងម្នាក់ដែលបណ្តាលអោយជនរងគ្រោះជាច្រើននាក់រងរបួសនៅទីក្រុង Portapique រដ្ឋ Nova Scotia ត្រូវបានប៉ូលីសឃុំខ្លួន បន្ទាប់ពីមានអំពើឃោរឃៅដ៏សាហាវមួយដែលមានរយៈពេលជាច្រើនម៉ោងនេះ។ គាត់ត្រូវគេរាយការណ៍ថាកំពុងព្យាយាមរត់គេចខ្លួនដែលមើលទៅដូចជារថយន្តអនុវត្តច្បាប់ និងពាក់ឯកសណ្ឋានប៉ូលិសថែមទៀត។ ប៉ូលិសបញ្ជាក់ថា អ្នកវាយប្រហារមិនមែនជាបុគ្គលិករបស់ពួកគេទេ។ប៉ូលិសកាណាដា (RCMP) កំពុងតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវគេស្គាល់ថាឈ្មោះ Gabriel Wortman អាយុ ៥១ ឆ្នាំចាប់តាំងពីព្រឹកព្រលឹមមក។ ពួកគេនិយាយថា ខ្មាន់កាំភ្លើងដែលត្រូវគេពិពណ៌នាថា“ ប្រដាប់អាវុធនិងគ្រោះថ្នាក់” នេះគឺស្ថិតនៅក្នុងឡានដែលស្រដៀងនឹងរថយន្តរបស់ RCMP ហើយគាត់ប្រហែលជាពាក់ឯកសណ្ឋានរបស់ប៉ូលិស RCMP ថែមទៀត។

ពួកគេបន្ថែមដោយគ្មានការពន្យល់លម្អិតពីស្ថានភាពរបស់ពួកគេថា“ វាមានជនរងគ្រោះជាច្រើន” នៅក្នុងការបាញ់ប្រហារមួយដែលបង្ករឡើងដោយខ្មាន់កាំភ្លើងនេះ។ មូលហេតុរបស់ជនល្មើសនេះគឺមិនទាន់ច្បាស់ទេ។ អាជ្ញាធរណែនាំប្រជាជននៅទីក្រុង Portapique ឱ្យស្នាក់នៅក្នុងផ្ទះ ហើយបើអាចធ្វើទៅបានចូលទៅក្នុងបន្ទប់ក្រោមដីខណៈពេលដែលឃាតករកំពុងធ្វើដំណើរនេះ។ មន្ទីរពេទ្យក្បែរនោះត្រូវគេបិទភ្លាមៗនៅពេលដែលសេចក្តីរាយការណ៍ដំបូងនៃការបាញ់ប្រហារដ៏ធំនេះកើតឡើងនៅម៉ោងប្រហែល ១១ និង ៣០ នាទីរសៀល៕

ប្រភព RT ចុះផ្សាយថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here