ពលរដ្ឋកូរ៉េផ្តើមធ្វើការនិងបើកហាងវិញខណៈរដ្ឋាភិបាលបន្ធូរបន្ថយវិធានការឃ្លាតឆ្ងាយពីសង្គម

0

ពលរដ្ឋកូរ៉េខាងត្បូងកំពុងវិលត្រឡប់ធ្វើការជាធម្មតាវិញ ហើយនៅផ្សារទំនើប ឧទ្យានទីលានវាយកូនហ្គោល និងភោជនីយដ្ឋានមួយចំនួនទៀតបើកដំណើរការខណៈដែលទីក្រុងសេអ៊ូលបន្ធូរបន្ថយវិធានការឃ្លាតឆ្ងាយពីសង្គមនៅពេលករណីឆ្លងជំងឺធ្លាក់ចុះ។ថ្មីៗនេះ មានបញ្ជីឈ្មោះក្រុមហ៊ុនកាន់តែច្រើនដែលត្រូវបញ្ចប់ការរឹតត្បិត ឬទទួលបានការបន្ធូរបន្ថយការងារពីគោលនយោបាយធ្វើការពីផ្ទះ បើទោះបីជានៅមានមនុស្សជាច្រើនបន្តអនុវត្តម៉ោងធ្វើការដែលអាចផ្លាស់ប្តូរបាន ការធ្វើដំណើរ និងការជួបទល់មុខគ្នាមានកំណត់។នៅតំបន់ឧទ្យាន តំបន់ភ្នំ និងទីលានវាយកូនហ្គោលពោរពេញទៅដោយភ្ញៀវទេសចរនៅចុងសប្តាហ៍ ខណៈផ្សារទំនើប និងភោជនីយដ្ឋានកំពុងវិលមកភាពប្រក្រតីវិញ។ការជាសះស្បើយជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងត្បូងពីការឆ្លងមេរោគដ៏ធំមានភាពផ្ទុយស្រឡះពីប្រទេសជាច្រើនទៀត ដែលទីប្រជុំជននៅតែបន្តបិទហើយពលរដ្ឋធ្វើការបញ្ជាទិញពីផ្ទះ។

អាជ្ញាធរសុខាភិបាលបានជំរុញឱ្យមានការប្រុងប្រយ័ត្នដោយធ្វើការព្រមានថា ការឆ្លងថ្មីនៅតែអាចកើតមានឡើងនៅពេលណាមួយ។ ភ្នាក់ងារសារព័ត៌មាននិយាយថា មជ្ឈមណ្ឌលកូរ៉េសម្រាប់ការត្រួតពិនិត្យនិងបង្ការជំងឺបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន១៣ករណីនៅថ្ងៃច័ន្ទ ក្រោយពីព័ត៌មានបានចុះផ្សាយពីករណីឆ្លងចំនួន ៨ករណីនៅថ្ងៃអាទិត្យ ដែលនោះជាតួលេខកើនឡើងប្រចាំថ្ងៃដំបូងចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក ដោយប្រទេសនេះធ្លាប់មានចំនួនឆ្លងដល់៩០៩ករណី និងមានអ្នកស្លាប់ចំនួន២៣៦នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here