មន្ត្រីរដ្ឋាភិបាលមានប្រសាសន៍នៅថ្ងៃច័ន្ទថា មនុស្សច្រើនជាងចំនួន ១៣៤០០នាក់ដែលមានជាប់ទាក់ទងនឹងការឆ្លងជំងឺកូវីដ១៩នៅក្នុងភូមិមួយនៅជាយក្រុងហាណូយនៃប្រទេសវៀតណាមបានធ្វើតេស្តិ៍រកឃើញអវិជ្ជមានចំពោះជំងឺកូវីដ១៩។ភ្នាក់ងារព័ត៌មាននិយាយថា ដោយមានការគាំទ្រពីមនុស្សចំនួនរាប់ពាន់នាក់ និងកម្មវិធីតាមដានទំនាក់ទំនងដ៏ខ្លាំងក្លាមួយ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួន ២៦៨ករណី ហើយរហូតមកដល់បច្ចុប្បន្ននេះពុំមានអ្នកឆ្លង និងអ្នកស្លាប់ឡើយ។ ប្រទេសវៀតណាមពុំមានករណីឆ្លងជំងឺកូវីដ១៩ រយៈពេល ៤ថ្ងៃជាប់ៗគ្នាមកទល់ពេលនេះ។
រដ្ឋាភិបាលមានប្រសាន៍ថា ចំនួន ៩៧,៧ភាគរយនៃសំណាកសរុបដែលធ្វើតេស្តិ៍រួចឃើញអវិជ្ជមានចំពោះវីរុសនេះ ហើយលោកបន្ថែមថា លទ្ធផលដែលនៅសល់នឹងចេញផ្សាយនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ភូមិមួយមានចម្ងាយ ៣២គីឡូម៉ែត្រពីទីក្រុងត្រូវបានចាត់ទុកថា ជាចំណុចកណ្តាលនិងបានស្ថិតនៅក្នុងការជាប់គាំងចាប់តាំងពីថ្ងៃទី៧ ខែមេសា ក្រោយពីមានមនុស្សចំនួន១៣នាក់ដែលរស់នៅទីនោះបានឆ្លងមេរោគកូវីដ១៩៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០









