លោកBolsonaroសង្ឃឹមថា វិធានការបិទនឹងបញ្ចប់នៅសប្តាហ៍នេះក្នុងប្រទេសប្រេស៊ីល

0

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro មានប្រសាសន៍នៅថ្ងៃច័ន្ទថា លោកសង្ឃឹមថា សប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយនៃវិធានការណ៍ស្នាក់នៅក្នុងផ្ទះដែលព្យាយាមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។លោក Bolsonaro មានប្រសាសន៍ដោយបើកចំហប្រឆាំងនឹងវិធានការរឹតត្បិតដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយលោកបានអះអាងថា ហានិភ័យខាងសេដ្ឋកិច្ចក្នុងការបិទដំណើរក្នុងប្រេស៊ីលមានលើសពីគ្រោះថ្នាក់ដែលកើតឡើងបណ្តាលមកពីជំងឺកូវីដ។បើទោះបីជាមានការតវ៉ារបស់លោក Bolsonaro ក៏ដោយ ក៏អភិបាលខេត្តប្រេស៊ីលជាច្រើននៅតែបិទច្រកខេត្តរបស់ខ្លួនតិច ឬច្រើន។ ប្រធានាធិបតីរូបនេះបានបណ្តេញរដ្ឋមន្រ្តីសុខាភិបាលដ៏មានប្រជាប្រិយភាពនៅសប្តាហ៍មុន ក្រោយពីពួកគេបានឈ្លោះគ្នាជុំវិញវិធានការ នៅឱ្យឆ្ងាយពីសង្គម។

ប្រទេសប្រេស៊ីលមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ច្រើនជាងប្រទេសដទៃទៀតនៅអាមេរិកឡាទីន។ ភ្នាក់ងារសារព័ត៌មានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ករណីឆ្លងជំងឺបានកើនឡើងដល់ចំនួន ៣៨៦៥៤ករណីដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២​ ៤៦២នាក់៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទូ២០ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here