រដ្ឋាភិបាលប្រទេសស៊ែប៊ី(Serbia) មានប្រសាសន៍នៅថ្ងៃច័ន្ទថា លោកនឹងអនុញ្ញាតឱ្យអាជីវកម្ម និងផ្សារមួយចំនួនបើកដំណើរការឡើងវិញក្នុងការបន្ធូរបន្ថយពីការបិទទូទាំងប្រទេសក្រោយពីមានសញ្ញានៃការធ្លាក់ចុះនៃអត្រាឆ្លងមេរោគ។ អាជីវកម្មដែលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃអង្គាររួមមានផ្សារម្ហូបអាហារ ហាងលក់រាយខ្នាតតូច ហាងលក់គ្រឿងយន្តរថយន្ត ជាងកាត់ដេរ និងអ្នកបោកសម្អាតស្ងួត។រដ្ឋាភិបាលកាត់បន្ថយការដាក់បម្រាមដំណើរពេលយប់ផងដែរដោយលោកមានប្រសាសន៍ថា ការបិទដំណើររយៈពេល ២៤ម៉ោងគឺកំណត់សម្រាប់មនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ក្រៅពីនេះពលរដ្ឋនឹងទទួលបានការបន្ធូរបន្ថយដែលអនុញ្ញាតឱ្យចាកចេញពីផ្ទះរយៈពេល៣០នាទីរយៈពេលបីល្ងាចក្នុងមួយសប្តាហ៍។
អាជ្ញាធរបានអំពាវនាវដល់និយោជកនៅក្នុងឧស្សាហកម្មសំណង់ឱ្យបន្តការងារដោយប្រកាន់ខ្ជាប់នូវវិធានការការពារ និងវិធានការនៃការឃ្លាតឆ្ងាយពីសង្គម។ ការរឹតបន្តឹងនឹងអនុវត្តឡើងវិញប្រសិនបើមានអត្រាឆ្លងមានកាន់តែខ្ពស់។ ភ្នាក់ងារសារព័ត៌មាននិយាយថា ប្រទេសស៊ែប៊ី មានចំនួនប្រជាជនប្រមាណ ៧លាននាក់រាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ចំនួន៦៦៣០នាក់ ដោយមានអ្នកស្លាប់ចំនួន ១២៥នាក់ ប៉ុន្តែអ្នកជំនាញផ្នែករោគរាតត្បាតបានបញ្ជាក់ពីការធ្លាក់ចុះនៃអត្រាឆ្លងជំងកូវីដ១៩៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០









