ភេរវករវាយឆ្មក់ដោយប្រើភ្លើងលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កម្លាំងសន្តិសុខ ភាគខាងលិចនៃ Miranshah និងភាគខាងជើងនៃ Waziristan

0

ភេរវករបានធ្វើការវាយឆ្មក់ដោយប្រើភ្លើងមកលើប៉ុស្តិ៍ត្រួតពិនិត្យរបស់កម្លាំងសន្តិសុខ ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រភាគខាងលិចនៃ Miranshah និងភាគខាងជើងនៃ Waziristan ។ កងទ័ពបានចូលរួមប្រយុទ្ធជាមួយភេរវករប្រកបដោយប្រសិទ្ធភាព។ ហើយនៅក្នុងការប៉ះទង្គិចនោះ បានបណ្តាលឱ្យភេរវករចំនួន៥នាក់ត្រូវសម្លាប់។ នៅក្នុងអំឡុងពេលបាញ់តទល់គ្នាទាហានម្នាក់ស្លាប់ និងទាហាន៣នាក់រងរបួស។ ជាមួយនេះកងទ័ពបានឡោមព័ទ្ធនៅតំបន់នោះ និងអនុវត្តប្រតិបត្តិការស្វែងរក។ សូមបញ្ជាក់ថាព័ត៌មានលម្អិតរបស់ទាហានស្លាប់ គឺលោក Havaldar Akbar Hussain Khan Shaheed វ័យ៤៣ ឆ្នាំរស់នៅ Tehsil Dir Kot ស្រុក Bagh ដែលគាត់បានរៀបការនឹងមានកូន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់)៕

ប្រភព ISPR ចុះផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here