ប្រទេសហុងគ្រីមានផែនការត្រឹមថ្ងៃទី ៣ ខែឧសភា” ៖ លោក Orban និយាយពីការវិលត្រឡប់ទៅរកជីវិតធម្មតាវិញរបស់ប្រទេសនេះ

0

នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban និយាយកាលពីថ្ងៃច័ន្ទថា លោករំពឹងថានឹងបង្ហាញផែនការនៅដើមខែក្រោយនេះសម្រាប់ការវិលត្រឡប់ទៅរកជីវិតធម្មតាវិញពីការបិទប្រទេសដោយសារតែវីរុសកូរ៉ូណានេះ។ នាយករដ្ឋមន្រ្តីនេះនិយាយនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុកាតូលិក Radio Maria ថា នៅថ្ងៃទី ៣ ខែឧសភាខាងមុខនេះ ប្រទេសហុងគ្រីអាចដោះស្រាយរាល់ការកើនឡើងនៃការឆ្លងនៃមេរោគនេះ។ ចាប់ពីពេលនេះតទៅ ប្រទេសនេះអាចមានលទ្ធភាពស្វែងរកវិធីដើម្បីត្រលប់ទៅរកជីវិតធម្មតាវិញហើយ។ប្រទេសហុងគ្រីមានអ្នកឆ្លងជំងឺចំនួន ១,៩៨៤ នាក់ និងអ្នកស្លាប់ចំនួន ១៩៩ នាក់។ ប្រទេសដែលមានប្រជាជនតិចជាង ១០ លាននាក់នេះធ្វើតេស្តមនុស្សចំនួន ៤៨,០៥៧ នាក់រហូតមកដល់ពេលនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here