លោក Zarif ជូនដំណឹងដល់លោកអាសាដថា អ៊ីរ៉ង់ រុស្ស៊ី និងទួគីនឹងពិភាក្សាអំពីគណៈ កម្មាធិការធម្មនុញ្ញស៊ីរីក្នុងពេលឆាប់ៗនេះ

0

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ប្រាប់ប្រធានាធិបតីស៊ីរីលោក Bashar Assad នៅថ្ងៃច័ន្ទនេះថា ប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងទួរគីនឹងធ្វើការពិគ្រោះយោបល់ឆាប់ៗស្តីពីគណៈកម្មាធិការធម្មនុញ្ញរបស់ប្រទេសស៊ីរី និងស្ថានភាពនៅខេត្ត Idlib។ លោក Assad  និងលោក Zarif បានជួបប្រជុំគ្នានៅក្រុង Damascus ដើម្បីពិភាក្សាអំពីការអភិវឌ្ឍនៅភាគខាងជើងប្រទេសស៊ីរី និងដំណើរការនយោបាយនៅក្នុងប្រទេសរួមទាំងគណៈកម្មាធិការធម្មនុញ្ញផងដែរ។ប្រធានាធិបតីស៊ីរីបានសម្តែងការសោកស្តាយដែលជំងឺរាតត្បាតបានក្លាយជាប្រធានបទនៃការវិនិយោគក្នុងវិស័យនយោបាយ ដោយរដ្ឋមួយចំនួននៅភាគខាងលិច ដែលភាគច្រើនជាសហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើរដ្ឋនានាបើទោះបីជាមានស្ថានភាពមនុស្សធម៌ពិសេសក៏ដោយ។ លោកក៏បានលើកឡើងផងដែរពីការខ្វះការប្តេជ្ញាចិត្តរបស់ប្រទេសទួរគីចំពោះកិច្ចព្រមព្រៀងដែលប្រទេសទួរគីបានចូលទាំងកិច្ចព្រមព្រៀងនៅAstana ឬ Sochi ដែលទាំងអស់នេះចែងឡើងសម្រាប់ទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី។

ប្រភពបន្ថែមទៀតថា លោក Zarif បានបរិហារការប៉ុនប៉ងរបស់លោកខាងលិចនាពេលបច្ចុប្បន្នក្នុងការធ្វើអាជីវកម្មឡើងវិញលើបញ្ហានៃអាវុធគីមីនៅក្នុងប្រទេសស៊ីរីដោយោកនិយាយថា វាគួរឱ្យខ្មាស់អៀនដែលលេសនេះត្រូវបានលើកមកប្រើជាថ្មីម្តងទៀតដោយផ្អែកលើស្ថានភាពជុំវិញពិភពលោក៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here