នៅទីក្រុងមូស្គូ-សារព័ត៌មាន SANA៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃអង្គារជាមួយសមភាគីប្រទេសហ្ស៊កដានីលោក Ayman al-Safadi អំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី និងក្នុងតំបន់។
ទទឹមនឹងនេះសារព័ត៌មាន RT បានដកស្រង់សម្តីរបស់ក្រសួងការបរទេសរុស្ស៊ី ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសំខាន់ៗនៅក្នុងតំបន់ ជាពិសេសស្ថានភាពនៅក្នុងប្រទេសស៊ីរី។
ជាមួយនេះ រដ្ឋមន្រ្តីទាំងពីរបានសម្តែងការបដិសេធនូវជំហ៊ានឯកតោភាគីទាក់ទងនឹងដំណោះស្រាយនៅមជ្ឈឹមបូព៌ា និងភាពចាំបាច់នៃការស្វែងរកកាលៈទេសៈសមស្រប ដើម្បីបន្តការសន្ទនារវាងប៉ាឡេស្ទីន និងអាជ្ញាធរកាន់កាប់របស់អ៊ីស្រាអែលយោងតាមដំណោះស្រាយរបស់អង្គការសហប្រជាជាតិឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព Syrian Arab New Agency ចុះផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០









