ប៉ូលិសនិយាយនៅថ្ងៃអង្គារថា ចំនួនមនុស្សស្លាប់ពីការបាញ់ប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រទេសកាណាដាបានកើនឡើងដល់ចំនួន ២៣នាក់។
សូមរំលឹកផងដែរថា មានខ្មាន់កាំភ្លើងម្នាក់បន្លំខ្លួនធ្វើជាប៉ូលិសបើកការបាញ់ប្រហារនៅទីតាំងជាច្រើនក្នុងខេត្ត Nova Scotia ក្នុងរយៈពេល ១២ម៉ោងដែលហេតុការណ៍បានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍។ អ្នកវាយប្រហារបានដុតបំផ្លាញផ្ទះជាច្រើនខ្នងរួមទាំងផ្ទះរបស់គាត់ និងមនុស្សគោលដៅដែលរត់ចេញពីកាណុងកាំភ្លើង។ ជនរងគ្រោះម្នាក់ក្នុងចំនោមជនរងគ្រោះគឺជាមន្រ្តីប៉ូលិសស្រីម្នាក់ដែលបានបាញ់តបទៅនឹងការបាញ់ប្រហារដ៏សកម្មនោះ។
ប៉ូលិសនិយាយថា ពួកគេជឿជាក់ថា ជនសង្ស័យជាពេទ្យធ្មេញ មានឈ្មោះថា Gabriel Wortman វ័យ៥១ឆ្នាំបានកំណត់គោលដៅលើជនរងគ្រោះមុនពេលលោកបាញ់ចំអ្នកផ្សេង។គាត់បានស្លាប់ក្រោយរងគ្រាប់ដែលបាញ់តបក្នុងពេលមានការបង្ក្រាបការបាញ់ប្រហារជាមួយប៉ូលិសនៅស្ថានីយ៍ប្រេងឥន្ធនៈមួយនៅថ្ងៃអាទិត្យ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០









