អ្នកតាមដានសង្រ្គាមម្នាក់បានរាយការណ៍ថាការវាយប្រហារតាមអាកាសនៅភាគខាងកើតនៃប្រទេសស៊ីរីកាលពីយប់ថ្ងៃអង្គារបណ្តាលឱ្យមានការសម្លាប់សកម្មប្រយុទ្ធដែលគាំទ្រអ៊ីរ៉ង់៩នាក់។ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីការបានឱ្យដឹងថាការវាយឆ្មក់តាមអាកាសត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលស្ថិតនៅលើវាលខ្សាច់Palmyraក្នុងខេត្តHoms។ ទោះយ៉ាងណាអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយណាមួយលើរបាយការណ៍នេះនៅឡើយទេ។ អ្នកឃ្លាំមើលបានពន្យល់បន្ថែមទៀតថាជនជាតិស៊ីរី៣នាក់ និងជនបរទេស៦នាក់មិនបានបញ្ជាក់ច្បាស់ពីសញ្ជាតិត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ។ ប្រភពព័ត៌មានគួរឱ្យទុកចិត្តបានជូនដំណឹងដល់ក្រុមឃ្លាំមើលស៊ីរីថាកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់យ៉ាងតិច៩នាក់ និងក្រុមLebanese Hezbollah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីតាំងរបស់ពួកគេដែលស្ថិតនៅតំបន់Palmyra ភាគខាងកើតខេត្តHoms កាលពីល្ងាចមិញ។ ជាមួយគ្នានេះដែរទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរីបាននិយាយថាប្រព័ន្ធការពារអាកាសរបស់ប្រទេសនេះបានប្រឈមមុខនឹងការឈ្លានពានមីស៊ីលរបស់អ៊ីស្រាអែល និងបានបាញ់ទម្លាក់មីស៊ីលសត្រូវជាច្រើនមុនពេលឈានដល់គោលដៅរបស់ពួកគេ៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០