ក្រុមអឌ្ឍចន្ទក្រហមនៅខេត្តDhi Qar បានចែកស្បៀងអាហារដល់ប្រជាជនជាង៥០០គ្រួសារដែលស្ថិតនៅតំបន់ផ្សេងៗនៃខេត្ត។ ក្រសួងសុខាភិបាលបានរាយការណ៍ថាករណីថ្មីនៃវីរុសនេះនៅក្នុងប្រទេសអ៊ីរ៉ាក់បានកើនចំនួនសរុបដល់១,៦០២ កាលពីថ្ងៃអង្គារនេះ។ យ៉ាងហោចណាស់មនុស្ស២៨នាក់ត្រូវបានគេរកឃើញថាបានឆ្លងវីរុសនេះនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយបានកត់សម្គាល់ថាមានអ្នកជំងឺម្នាក់បានស្លាប់នៅក្នុងរដ្ឋធានីបាដាដផងដែរ។ ក្នុងចំណោមអ្នកឆ្លងថ្នី២៨នាក់នេះគឺអ្នកឆ្លងចំនួន១៥ត្រូវបានគេរកឃើញនៅក្នុងរដ្ឋធានី ១១នាក់ ស្ថិតនៅក្នុងទីក្រុងBasra និង២នាក់ផ្សេងទៀតស្ថិតនៅខេត្តMuthanna។ ក្រសួងបានបន្ថែមថាក្នុងចំណោមករណីសរុបដែលបានកត់ត្រាមកទល់ពេលនេះនៅក្នុងប្រទេសមានអ្នកជម្ងឺ១,០៩៦នាក់បានជាសះស្បើយពីវីរុសនេះ ខណៈ៨៤នាក់ផ្សេងទៀតបានបាត់បង់ជីវិត៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០









