កងទ័ពអ៊ីរ៉ាក់៥នាក់រងរបួសក្នុងហេតុការណ៍ប៉ះទង្គិចជាមួយភេរវករISIS

0

យ៉ាងហោចណាស់ទាហានអ៊ីរ៉ាក់៥នាក់បានរងរបួសកាលពីថ្ងៃពុធនេះក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាយ៉ាងសាហាវជាមួយក្រុមសកម្មប្រយុទ្ធISIS ដែលស្ថិតនៅក្នុងខេត្តDiyala។ ប្រភពក្នុងស្រុកបានប្រាប់កាសែតthe Baghdad Post ថាកងទ័ពបានរងរបួសខណៈដែលប៉ះទង្គិចគ្នាជាមួយក្រុមជីហាដមួយក្រុមស្ថិតនៅក្នុងភូមិSheikh Khalid ជិតបឹងHamrin។ ក្រុមសកម្មប្រយុទ្ធISIS បានឡោមព័ទ្ធកងកម្លាំងអ៊ីរ៉ាក់មួយរយៈមុនពេលដែលក្រុមសកម្មប្រយុទ្ធShia មកដល់ និងបង្ខំឲ្យក្រុមជីហាដនេះរត់គេចខ្លួន៕

ប្រភពព័ត៌មានពី baghdadpost ចេញផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here