រដ្ឋាភិបាលស្វ៊ីសបន្ថយការរឹតបន្តឹងនៅសប្តាហ៍ក្រោយដោយមិនបាច់ពាក់ម៉ាស

0

ប្រទេសស្វីសនឹងមិនដាក់កាតព្វកិច្ចលើពលរដ្ឋឱ្យពាក់ម៉ាសទៀតទេព្រោះថាប្រទេសនេះចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើករណីជំងឺកូវីដ១៩នៅសប្តាហ៍ក្រោយ។ រដ្ឋាភិបាលមានប្រសាសន៍នៅថ្ងៃពុធថា វិធានការស្តីពីការរក្សាចម្ងាយ និងការលាងដៃនៅតែជាវិធានការការពារដ៏ល្អបំផុត។ទោះយ៉ាងណា តំបន់ខ្លះត្រូវការម៉ាស ហើយម៉ាសចំនួនមួយលានម៉ាសក្នុងមួយថ្ងៃត្រូវបានផ្គត់ផ្គង់ដល់អ្នកលក់រាយក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ប្រទេសស្វីនៅតែបញ្ជាក់សាជាថ្មីពីការណែនាំឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះដើម្បីការពារការរីករាលដាលនៃជំងឺ ហើយប្រទេសនេះមានមនុស្សស្លាប់ចំនួន១ ២១៧នាក់។ប្រទេសស្វីសគ្រោងនឹងចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងនៅថ្ងៃទី២៧ ខែមេសា ដោយអនុញ្ញាតឱ្យមានការការបើកហាងអ៊ុតសក់​ និងហាងកែសម្ផស្សឡើងវិញ។ តំបន់នៅភាគខាងត្បូងនៃទីក្រុង Ticino នៅតែបន្តការរឹតបន្តឹងលើអាជីវកម្មរហូតដល់ថ្ងៃទី៣ ខែឧសភា។តំបន់មានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីតាលីជាតំបន់មួយដែលរងគ្រោះខ្លាំងជាងគេ ដោយតំបន់នោះមានអ្នកស្លាប់ចំនួន៥ភាគរយ និងអ្នកឆ្លងចំនួន១១ភាគរយក្នុងចំណោមចំនួនអ្នកស្លាប់ និងឆ្លងនៅក្នុងប្រទេស៕

 

ប្រភពព័ត៌មានRT ផ្សាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here