ប្រទេសបារាំងគ្រោងនឹងបញ្ចប់ការបិទប្រទេសនៅថ្ងៃទី ១១ ឧសភានេះ

0

ការិយាល័យរបស់លោកនៅឯវិមានអេលីសេនិយាយថា លោកប្រធានាធិបតីអេម៉ានុយអែលម៉ាក្រូនប្រាប់អភិបាលក្រុងថា ផែនការមួយក្នុងការដកចេញនូវការបិទប្រទេសនេះនឹងត្រូវដាក់បង្ហាញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ប្រធានាធិបតីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវិលត្រឡប់ទៅកាន់សាលារៀនវិញនឹងធ្វើឡើងដោយស្ម័គ្រចិត្តចាប់ពីថ្ងៃទី ១១ ខែឧសភាខាងមុខនេះ។

វិធានការបិទប្រទេសនេះត្រូវគេបញ្ជាចាប់ពីថ្ងៃទី ១៧ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ រដ្ឋាភិបាលផ្តល់ការបន្ធូរបន្ថយខ្លះនៅថ្ងៃព្រហស្បតិ៍នេះដោយនិយាយថា ប្រទេសបារាំងចង់អោយពួកគេបើកឡើងវិញនៅពេលមានការបិទប្រទេសនៅទូទាំងប្រទេសនៅថ្ងៃទី ១១ ខែឧសភានេះ។ ទោះយ៉ាងណាក៏ដោយនោះ ការទប់ស្កាត់ខ្លះអាចនៅតែមាននៅក្នុងតំបន់ខ្លះដើម្បីពន្យាពេលរលកថ្មីនៃការឆ្លងមេរោគនេះ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Bruno Le Maire បង្ហាញថាការរឹតបន្តឹងទំនងជានៅតែមាននៅក្នុងតំបន់ដែលរងការវាយប្រហារយ៉ាងខ្លាំងពីវីរុសនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាប្រទេសបារាំងទទួលរងនូវចំនួនអ្នកស្លាប់ដោយសារជំងឺកូរ៉ូណានេះខ្ពស់ជាងគេលំដាប់ទី ៤ នៅលើពិភពលោកដែលមានចំនួនច្រើនជាង ២ ម៉ឺននាក់ជាមួយនឹងការឆ្លងជាង ១៥៨.០០០ នាក់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here