លោកម៉ាក្រូនអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីការឆ្លងរាលដាលនៃជំងឺឆ្លងវីរុសនេះឱ្យបានទាន់ពេលវេលា ខណៈលោក Pompeo និយាយថាប្រទេសចិន “មិនរាយការណ៍អំពីការផ្ទុះឡើង” នៃវីរុសនេះ

0

ប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រូនប្រាប់នាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុតម៉ូរីសុនថា ឥឡូវនេះវាមិនមែនជាពេលវេលាសម្រាប់ការស៊ើបអង្កេតអន្តរជាតិមួយស្តីពីជំងឺរាតត្បាតវីរុសនេះទេ ហើយភាពបន្ទាន់ត្រូវធ្វើសកម្មភាពជាឯកច្ឆន្ទមុនពេលស្វែងរកអ្នកដែលមានកំហុស។ លោកប្រធានាធិបតីយល់ស្របថាវាមានបញ្ហាមួយចំនួននៅពេលចាប់ផ្តើម ប៉ុន្តែភាពបន្ទាន់គឺសម្រាប់ការរួបរួមគ្នា។ វាមិនមែនជាពេលវេលាដើម្បីនិយាយអំពីបញ្ហានេះទេ ខណៈពេលដែលវាមានការបញ្ជាក់ជាថ្មីនូវតម្រូវការតម្លាភាពសម្រាប់អ្នកគ្រប់គ្នាទាំងអស់មិនត្រឹមតែអង្គការសុខភាពពិភពលោកនោះទេ។

ទីក្រុងប៊ែកឡាំងក៏បញ្ជាក់ផងដែរថាអធិការបតីលោកស្រី Angela Merkel បាននិយាយជាមួយម៉ូរីសុនកាលពីថ្ងៃអង្គារនេះ។ កាលពីថ្ងៃសុក្រនេះ អ្នកនាំពាក្យរបស់លោកស្រីនិយាយថាខណៈពេលដែលវីរុសនេះត្រូវបានលេចមុខលើកដំបូងនៅក្នុងប្រទេសចិននោះ ប្រទេសនេះទទួលរងនូវការឈឺចុកចាប់យ៉ាងខ្លាំង ហើយបានធ្វើអ្វីៗជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ វីរុសនេះដែលត្រូវគេជឿថាបានកើតឡើងនៅក្នុងទីក្រុងវូហាន ភាគកណ្តាលប្រទេសចិនត្រូវរាយការណ៍ជាលើកដំបូងដោយទីក្រុងប៉េកាំងទៅកាន់អង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ៣១ ខែធ្នូ។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និយាយកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកជឿជាក់យ៉ាងមុតមាំថាថ្នាក់ដឹកនាំរបស់ប្រទេសចិនបរាជ័យក្នុងការរាយការណ៍អំពីការផ្ទុះឡើងនៃវីរុសថ្មីនេះដល់អង្គការសុខភាពពិភពលោក។ លោក Pompeo ក៏ចោទប្រកាន់ទីក្រុងប៉េកាំងផងដែរថាមិនបានរាយការណ៍ពីការឆ្លងវីរុសពីមនុស្សទៅមនុស្សរយៈពេលមួយខែ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskov និយាយកាលពីថ្ងៃពុធថាវាមិនសមហេតុផលទេក្នុងការដាក់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា វីរុសដែលបង្កឱ្យមានកូវីដ ១៩ នេះត្រូវបានបង្កើតជាពិសេសនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here