ឥណ្ឌូនេស៊ីនឹងហាមឃាត់ការធ្វើដំណើរតាមអាកាសក្នុងស្រុកនិងសមុទ្រដល់ដើមខែមិថុនា

0

មន្ត្រីក្រសួងដឹកជញ្ជូននិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងហាមឃាត់រាល់ការធ្វើដំណើរតាមផ្លូវអាកាស និងតាមសមុទ្រជាបណ្តោះអាសន្នចាប់ពីថ្ងៃសុក្រ ដោយមានករណីលើកលែងមួយចំនួនដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងបន្ថែមទៀត។

ការហាមឃាត់លើការធ្វើដំណើរតាមផ្លូវអាកាសនឹងនៅបន្តដល់ថ្ងៃទី១ ខែមិថុនា ហើយការធ្វើដំណើរតាមសមុទ្រនឹងត្រូវហាមឃាត់រហូតដល់ថ្ងៃទី៨ ខែមិថុនា និងការដឹកជញ្ជូនទំនិញត្រូវបានលើកលែងពីការហាមឃាត់នេះ។រដ្ឋាភិបាលហាមឃាត់ការចាកចេញរបស់ជនជាតិឥណ្ឌូនេស៊ីសម្រាប់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំមូស្លីម ។

ភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៥៧ករណី និងអ្នកស្លាប់ថ្មីចំនួន១១នាក់ ដែលចំនួនសរុបនៃការឆ្លងកើនដល់ចំនួន៧៧៧៥នាក់និ ងអ្នកស្លាប់កើនដល់៦៤៧នាក់។ ចំនួនអ្នកជំងឺដែលបានជាសះស្បើយពីមេរោគឆ្លងថ្មីនេះមានចំនួន៩៦០នាក់ហើយមនុស្សជាងចំនួន៤៨ ៦០០នាក់ត្រូវបានគេធ្វើតេស្ត៍។

នាយករដ្ឋមន្រ្តីលោក Muhyiddin Yassin មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា នៅប្រទេសម៉ាឡេស៊ី ការធ្វើដំណើរ និងការរឹតត្បិតផ្សេងៗទៀតនឹងត្រូវពន្យាររយៈពេល២សប្តាហ៍ដល់ថ្ងៃទី១២ ខែឧសភា។ វិស័យមួយចំនួនអាចត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ។ គេរាយការណ៍ថា ប្រទេសនេះមានការឆ្លងមេរោគកូវីដ១៩ សរុបចំនួន ៥៦០៣នាក់ និងមានអ្នកស្លាប់ចំនួន៩៥នាក់ និងចាប់ផ្តើមបិទដំណើរដោយផ្នែកនៅថ្ងៃទី១៨ ខែមីនា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here