ក្រុមបំបែកខ្លួននៅភាគខាងត្បូងប្រទេសយេម៉ែនប្រកាសគ្រប់គ្រងទឹកដីដោយខ្លួនឯង

0

ក្រុមប្រឹក្សាអន្តរកាលខាងត្បូង(STC) គាំទ្រដោយអារ៉ាប់រួមដែលមានមូលដ្ឋាននៅកំពង់ផែ Aden ភាគខាងត្បូងប្រទេសយេម៉ែនបានប្រកាសពីភាពអាសន្នថា ចាប់ពីពេលនេះតទៅ កម្លាំងរបស់ពួកគេនឹងគ្រប់គ្រងទឹកដីដោយខ្លួនឯង។ ក្រុមបំបែកខ្លួនបានចោទប្រកាន់លើរដ្ឋាភិបាលលោកប្រធានាធិបតី Abdrabbuh Mansur Hadi ដែលគាំទ្រដោយប្រទេសអារ៉ាប៊ីសោឌីពីបទពុករលួយ និងធ្វើការគ្រប់គ្រងមិនត្រឹមត្រូវ។រដ្ឋាភិបាលរបស់លោក Hadi បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់ STC មានការដកខ្លួនចេញទាំងស្រុងពីកិច្ចសន្យាសន្តិភាពរវាងប្រទេសអារ៉ាប៊ីសោឌីដែលត្រូវបានចុះហត្ថលេខានៅខែវិច្ឆិកា ឆ្នាំ២០១៩។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mohammed al-Hadhrami បានព្រមានថា ក្រុមបំបែកខ្លួននឹងប្រឈមមុខនឹងផលវិបាកដ៏គ្រោះថ្នាក់ និងអាចជួបមហន្តរាយ។អារ៉ាប់រួម និងអារ៉ាប់ប៊ីសោឌីជាកម្លាំងសំខាន់នៅក្នុងសម្ព័ន្ធយោធាប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម Shia Houthi ដែលគ្រប់គ្រងរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន និងមានសម្ព័ន្ធមិត្តជាមួយប្រទេសអ៊ីរ៉ង់។ ក្រុម Houthi បានដណ្តើមកាន់កាប់តំបន់សាណានៅឆ្នាំ២០១៤ ដែលបង្ខំឱ្យលោក Hadi រត់ភៀសខ្លួនទៅក្រុង Aden ហើយបន្ទាប់មកទៅប្រទេសអារ៉ាប៊ីសោឌី៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here