ជនស៊ីវិល៣នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសពីការឈ្លានពានមីស៊ីលអ៊ីស្រាអែល

0

ជនស៊ីវិលចំនួន ៣នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសពីការវាយប្រហារមីស៊ីលរបស់អ៊ីស្រាអែលទៅលើផ្ទះរបស់ជនស៊ីវិលនៅក្នុងទីក្រុង al-Hujaira និង al-Adliya នៅទីជនបទភាគខាងត្បូងទីក្រុង Damascus។ពេលកំពុងពិនិត្យមើលការខូចខាតដែលកើតឡើងបណ្តាលមកពីការវាយប្រហារនៅក្នុងទីក្រុង al-Hujaira អភិបាលខេត្ត Quneitra លោក Humam Debiyat ប្រាប់អ្នកសារព័ត៌មានថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើផ្ទះជនស៊ីវិលក្នុងទីក្រុងបានឆក់យកជីវិតប្តីនិងប្រពន្ធពីរនាក់ និងបណ្តាលឱ្យមនុស្សរងរបួសចំនួន ៣នាក់ និងមានក្មេងម្នាក់ជាកូន។

ចំណែកឯលោក Alaa Ibrahim អភិបាលស្រុក Damascus មានប្រសាសន៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញផ្ទះមួយដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារដែលបានផ្លាស់ទីលំនៅពីទីក្រុង al-Quneitra មករស់នៅក្នុងស្រុក al-Hujaira  ខណៈពេលដែលស្ត្រីម្នាក់ស្លាប់ពីការវាយប្រហារនៅស្រុក al-Adliya។ប្រភពយោធាមួយបានប្រកាសនៅព្រឹកព្រលឹមថា ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពអារ៉ាប់ស៊ីរីបានស្ទាក់ចាប់ការវាយប្រហារមីស៊ីលអ៊ីស្រាអែលដែលបាញ់ចេញពីយន្តហោះចម្បាំងពីលើប្រទេសលីបង់ ហើយប្រព័ន្ធការពារបានបាញ់ទម្លាក់ម៊ីស៊ីលជាច្រើនគ្រាប់ផងដែរ៕

ប្រភពព័ត៌មានសាណា ផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here