ប្រទេសព័រទុយហ្កាល់នឹងដកចេញការដាក់ប្រទេសនៅក្នុងភាពអាសន្នចាប់ពីថ្ងៃទី ៣ ឧសភាខាងមុខនេះ

0

ប្រធានាធិបតីប្រទេសព័រទុយហ្កាល់និយាយនៅថ្ងៃអង្គារនេះថា ការបិទប្រទេសព័រទុយហ្កាល់នឹងត្រូវដកចេញចាប់ពី ថ្ងៃទី ៣ ខែឧសភាខាងមុខនេះ ប៉ុន្តែការបើកឡើងវិញនូវសេដ្ឋកិច្ចនឹងមានលក្ខណៈនៅយឺតនៅឡើយ។លោកប្រធានាធិបតី Marcelo Rebelo de Sousa ប្រាប់សន្និសីទសារព័ត៌មានថា “អ្វីដែលសំខាន់នៅក្នុងដំណាក់កាលថ្មីនេះគឺថាប្រទេសព័រទុយហ្កាល់ដឹងថា ការបង្ខាំងខ្លួននៅតែមានសារៈសំខាន់ ដូច្នេះយើងត្រូវតែចាត់វិធានការតូចៗ និងវាយតម្លៃជានិច្ចនូវស្ថានភាពនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័ររាយការណ៍ថា លោកបានប្រកាសបញ្ចប់នៅថ្ងៃអាទិត្យនៃភាពអាសន្នដែលបានដាក់កាលពីខែមុននេះផងដែរ។ គួរបញ្ជាក់ផងដែរថា សេវាកម្មជាច្រើនដែលមិនចាំបាច់ភាគច្រើនត្រូវបិទនៅថ្ងៃទី ១៨ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូរ៉ូណានៅក្នុងប្រទេសនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here