លោក Jiri Bartoska ប្រធានព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិនិយាយថា “មហោស្រពភាពយន្តអន្តរជាតិ Karlovy Vary ត្រូវលុបចោលនៃការចូលរួមក្នុងរដូវក្តៅនេះដោយសារជំងឺរាតត្បាតឆ្លងកូរ៉ូណាវីរុស។ អ្នករៀបចំព្រឹត្តិការណ៍មហោស្រពឈាននៅអឺរ៉ុបកណ្តាល និងខាងកើតគ្រោងនឹងផ្តល់ជូនជម្រើសដែលបានគ្រោងទុកសម្រាប់ព្រឹត្តិការណ៍នេះនៅតាមរោងភាពយន្តនានានៅទូទាំងសាធារណរដ្ឋឆែក បន្ទាប់ពីរដ្ឋាភិបាលបើកដំណើរការរោងកុនឡើងវិញនៅថ្ងៃទី ២៥ ខែឧសភាខាងមុខនេះ។ព្រឹត្តិការណ៍នៅទីក្រុងដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រ (១០០ ម៉ាយល៍) ពីក្រុង Prague គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១១ ខែកក្កដាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា មហោស្រពនេះបង្កើតឡើងនៅឆ្នាំ ១៩៤៦ ហើយគ្រោងនឹងវិលត្រឡប់មកវិញនៅឆ្នាំ ២០២១៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០









