រដ្ឋដែលមានប្រជាជនច្រើនបំផុតនៅអូស្រ្តាលីនិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបន្ធូរបន្ថយការរឹតត្បិតមួយចំនួនលើការធ្វើដំណើររបស់ពលរដ្ឋ។ រដ្ឋញូសៅវែលដែលមានអ្នកឆ្លងជិតពាក់កណ្តាលនៃករណីកូវីដ ១៩ របស់ប្រទេសអូស្ត្រាលីប្រហែលជាចំនួន ៦,៧០០ ករណីនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យមនុស្សពេញវ័យពីរនាក់ទៅលេងផ្ទះរបស់មនុស្សម្នាក់ចាប់ពីថ្ងៃសុក្រនេះដោយបន្ធូរបន្ថយគោលនយោបាយនៅផ្ទះ និងហាមឃាត់ទៅលើការធ្វើដំណើរការណាមួយដែលមិនចាំបាច់។ឆ្នេរ Bondi Beach និងឆ្នេរពីរទៀតនៅស៊ីដនីត្រូវបានបើកឱ្យដំណើរការឡើងវិញសម្រាប់ពលរដ្ឋនៅថ្ងៃអង្គារនេះបន្ទាប់ពីត្រូវបានបិទមួយខែមុនដោយសារតែមានមនុស្សយ៉ាងច្រើនបំពានច្បាប់នៃការឃ្លាតឆ្ងាយពីសង្គមនោះ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt និយាយថា ប្រទេសអូស្ត្រាលីមានករណីថ្មីនៃកូវីដ ១៩ ជាច្រើនករណីក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ ខណៈពេលដែលការចម្លងជាលក្ខណៈសហគមន៍នោះគឺស្ទើរតែលែងមានហើយនោះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០









