ប្រទេសទួរគីបញ្ជូនសម្ភារៈពេទ្យ និងឧបករណ៍ការពារទៅអោយអាមេរិក

0

យន្តហោះយោធាពីប្រទេសទួរគីដឹកសម្ភារៈពេទ្យ និងឧបករណ៍ការពារឆ្ពោះទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះដើម្បីផ្តល់ជំនួយដល់សម្ព័ន្ធមិត្តណាតូរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាសហរដ្ឋអាមេរិកដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត និងមានករណីឆ្លងរាលដាលនសមេរោគរាតត្បាតពិភពលោកនេះស្វាគមន៍ចំពោះការបរិច្ចាគដ៏សប្បុរសនូវម៉ាសចំនួន ៥០០,០០០ និងសម្ភារៈពេទ្យជាច្រើនទៀតសរុបចំនួន ៤០០០ ដែលក្នុងនោះមានថ្នាំសម្លាប់មេរោគ ស្រោមដៃ និងវ៉ែនតាការពារភ្នែកផងដែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគីលោក David Satterfield មានប្រសាសន៍ថា“ ការផ្តល់អោយនៅពេលនេះបង្ហាញពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសទួរគីគឺខ្លាំងក្លា និងជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់យើង។ ទីក្រុងអង់ការ៉ាបញ្ជូនការដឹកជញ្ជូនវេជ្ជសាស្ត្រទៅប្រទេសចំនួន ៥៥ រួចទៅហើយរួមមានអ៊ីតាលី អេស្ប៉ាញ អង់គ្លេស អ៊ីរ៉ង់ ចិន និងប្រទេសដទៃទៀតនៅតំបន់បាល់កង់ និងអាហ្វ្រិក។ កាលពីខែមុន ប្រទេសនេះក៏បញ្ជូននេះឧបករណ៍ធ្វើតេស្តរកមេរោគកូរ៉ូណានេះចំនួន ៥០០,០០០ ទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here