អាជ្ញាធរនៅក្នុងរាជធានីប្រទេសថៃមានគម្រោងដកនូវវិធានការរឹត្បិតនៅរយៈពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខទៀត ខណៈដែលការឆ្លងមេរោគមានការថយចុះ។
អ្នកជំនួញជាច្រើននាក់នៅក្នុងទីក្រុងបាំងកកបានចំណាយពេលច្រើនជាងមួយខែដើម្បីគោរពតាមបទបញ្ជារឹតត្បិត ដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។ កាលបរច្ឆេទបើដំណើរក្នុងទីក្រុងឡើងវិញនៅតែមានសភាពមិនទាន់ច្បាស់។យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យ
រដ្ឋបាលស៊ីវិលបានឱ្យដឹងថាពុំទាន់មានការប្រកាសព័ត៌មានលម្អិតទេ ប៉ុន្តែអាចនឹងមានការប្រកាសនៅថ្ងៃពុធ។លោក Pongsakorn Kwanmuang បានថ្លែងនៅថ្ងៃអង្គារថា៖
“ទីក្រុងនឹងមិនទាន់វិលត្រឡប់មកសភាពធម្មតាដូចកាលពីមុនទេ។ លោកបានបន្ថែមទៀតថា ទីផ្សារ កន្លែងលេងកីឡា សួនសាធារណៈ កន្លែងវេជ្ជសាស្រ្ត និងទីលានវាយកូនហ្គោលស្ថិតក្នុងចំណោមសេវាកម្មដែលមានសិទ្ធិបើកដំណើរការឡើងវិញផងដែរ។”នៅថ្ងៃអង្គារ ប្រទេសថៃបានរាយការណ៍ពីការឆ្លងថ្មីចំនួន៧ និងមានអ្នកស្លាប់ចំនួន២នាក់ទៀត ដែលធ្វើឱ្យមានចំនួនឆ្លងសរុបមានចំនួន២ ៩៣៨ករណី និងមនុស្សចំនួន ៥៤នាក់បានស្លាប់ ចាប់តាំងពីពេលមានការផ្ទុះឡើងនៅក្នុងខែមករា។ ភ្នាក់ងារព័ត៌មានបានរាយការណ៍ថា មានអ្នកជម្ងឺចំនួន ២ ៦៥២នាក់បានជាសះស្បើយឡើងវិញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០