ប្រធានាធិបតីប្រទេសព័រទុយហ្កាល់បានមានប្រសាសន៍នៅថ្ងៃអង្គារថា ការបិទដំណើរនៅក្នុងប្រទេសព័រទុយហ្កាល់នឹងដកចេញវិញចាប់ពីថ្ងៃទី៣ ខែឧសភា ប៉ុន្តែការបើកឡើងវិញនូវសេដ្ឋកិច្ចនឹងធ្វើឡើងក្នុងដំណើរការយឺតៗ។
លោកប្រធានាធិបតី Marcelo Rebelo de Sousa ប្រាប់សន្និសីទសារព័ត៌មានថា “អ្វីដែលសំខាន់នៅក្នុងដំណាក់កាលថ្មីនេះគឺថាប្រទេសព័រទុយហ្កាល់ដឹងថា ការប្រុងប្រយ័ត្ននៅតែមានសារៈសំខាន់ ដូច្នេះយើងត្រូវតែចាត់វិធានការតូចៗ និងបន្តធ្វើការវាយតម្លៃជានិច្ចចំពោះស្ថានភាពនេះ។ លោកប្រកាសថា ថ្ងៃអាទិត្យនឹងជាថ្ងៃកំណត់បញ្ចប់ភាពអាសន្នដែលបានដាក់នៅខែមុន៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០









