មានមនុស្សជាច្រើននាក់ដោយមានទាំងកុមារ បានស្លាប់ក្នុងហេតុការបំផ្ទុះគ្រាប់បែកក្នុងឡានដឹកទំនិញនៅទីក្រុងAfrinក្នុងប្រទេសស៊ីរ៉ី ក្រោយពីឡានដឹកគ្រាប់បែកនោះបានផ្ទុះនៅលើផ្លូវដ៏អ៊ូរអរ។ ភ្លាមៗនោះ កម្លាំងទួរគីបន្ទោសការវាយប្រហារលើក្រុមភេវរករឃឺដ។
ការផ្ទុះកើតឡើងនៅរសៀលថ្ងៃអង្គារនៅផ្សារមួយជិតកណ្តាលទីក្រុងដោយមានការឆេះ និងផ្សែងខ្មៅហោះទៅក្នុងអាកាសចេញពីឡានដឹកឥវ៉ាន់ដែលមានដឹកគ្រាប់បែកនោះ
នេះតាមបើយោងតាមប្រភពវីដេអូឃ្លីបដែលថតបាន។មានមនុស្សចំនួន៤៧នាក់ផ្សេងទៀតបានរងរបួសបន្ថែមពីចំនួនអ្នកស្លាប់ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិទួរគី។
ទោះបីមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះក៏ដោយក៏ទីក្រុងAnkara បានបន្ទោសទៅលើក្រុមYPG កងជីវពលឃឺដដែលសកម្មនៅក្នុងប្រទេសស៊ីរី ដោយរដ្ឋាភិបាលទួរគីចាត់ទុកពួកគេថាជាអង្គការភេរវកម្ម។ជនសង្ស័យម្នាក់ត្រូវបានកម្លាំងទួរគីចាប់បាន នេះបើយោងតាមអភិបាលខេត្ត Hatay នៃប្រទេសទួរគី និងបាននិយាយថា បុរសនោះបានចតរថយន្តចោលបន្ទាប់ពីបើកទៅដល់ផ្សារដែលមានមនុស្សច្រើនរួច។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានរាយការណ៍ថា ក្រុមភេរវករដែលគាំទ្រដោយប្រទេសទួរគីមួយចំនួនក៏ស្លាប់ផងដែរ។ ក្រុមសកម្មប្រយុទ្ធយោធានោះបានកាន់កាប់តំបន់ Afrin ដែលជាទីក្រុងមានប្រជាជនឃឺដចាប់តាំងពីកម្លាំងប្រទេសទួរគីបានបើកប្រតិបត្តិការ‘Operation live Branch’ ឆ្លងកាត់ព្រំដែននៅក្នុងឆ្នាំ២០១៨ ដែលមានគោលបំណងដើម្បីបោសសម្អាតកងជីវពល YPG និងកងជីវពលដែលបានកាន់កាប់ទីក្រុងនេះនៅពេលដែលរដ្ឋាភិបាលស៊ីរីធ្លាប់បានដាក់កម្លាំងឈរជើងជាច្រើនឆ្នាំ។ បើទោះបីជាទីក្រុង Ankara អះអាងថាការវាយលុកធ្វើឡើងដោយក្រុមភេរវករក៏ដោយ ក៏មានជនស៊ីវិលចំនួន ២០០ ០០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការប្រយុទ្ធ និងបង្ខំឱ្យភៀសខ្លួនចេញពីទីក្រុង៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០