ទួរគីប្តេជ្ញាការពាររដ្ឋាភិបាលមានមូលដ្ឋាននៅក្រុងទ្រីប៉ូលីប្រឆាំងរបបផ្តាច់ការលីប៊ី

0

នៅថ្ងៃពុធទីក្រុង Ankara បានចោទប្រកាន់មេបញ្ជាការទឹកដីភាគខាងកើតប្រទេសលីប៊ី លោក​ Khalifa Haftar ពីបទព្យាយាមបង្កើតរបបយោធាផ្តាច់ការ ហើយក្រុង Ankara បាន   ប្តេជ្ញាចិត្តការពាររដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី។

លោក Haftar ជាមេដឹកនាំគ្រប់គ្រងតំបន់ភាគខាងកើតប្រទេសលីប៊ីបើកការវាយលុកមួយនៅខែមេសាឆ្នាំមុនដើម្បីដណ្តើមការកាន់កាប់នៅទីក្រុងទ្រីប៉ូលី។លោកមានប្រសាសន៍នៅថ្ងៃច័ន្ទថាកងទ័ពដែលមានលក្ខណៈផ្ទាល់ខ្លួនរបស់លោកបានទទួលយកឆន្ទៈរបស់ប្រជាជន និងអាណត្តិរបស់លោក។

ក្រសួងការបរទេសទួរគីបាននិយាយថា ការប្រកាសនេះ មានន័យថា លោកHaftar បានបង្ហាញជំហរជាថ្មីម្តងទៀតថា លោកមិនស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិនៅក្នុងប្រទេសលីប៊ីទេ ហើយលោកថែមទាំងមិនគាំទ្រការខិតខំរបស់អន្តរជាតិនៅក្នុងបញ្ហានេះ និងមានគោលបំណងបង្កើតរបបផ្តាច់ការយោធានៅក្នុងប្រទេស។

ប្រភព AFP បានផ្សាយថា រដ្ឋាភិបាលទួរគីគាំទ្ររដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរបស់ប្រទេសលីប៊ីដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅក្នុងរដ្ឋធានីទ្រីប៉ូលី ហើយទួរគីថែមទាំងបានបញ្ជូនកងទ័ព និងយុទ្ធជនស៊ីរីគាំទ្រទួរគីនៅទីនោះ។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here