រដ្ឋាភិបាលប្រទេសទុយនីស៊ីនឹងចាប់ផ្តើមបន្ធូរបន្ថយវិធានការការពារមេរោគកូវីដ១៩នៅក្នុងប្រទេសរបស់ខ្លួននៅសប្តាហ៍ក្រោយ ដោយបើកដំណើរការផ្នែកម្ហូបអាហារ និងសំណង់។ បុគ្គលិករដ្ឋាភិបាលចំនួនពាក់កណ្តាលនឹងត្រូវបានអនុញ្ញាតឱ្យចូលធ្វើការវិញ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Abdelatif el-Makki មានប្រសាសន៍លើកញ្ចក់ទូរទស្សន៍ថា ការបិទដំណើរបានធ្វើឡើងចាប់ពីខែមីនាដោយមានករណីឆ្លងជំងឺកូវីដ១៩ចំនួន២៥ ០០០ករណី និងមានអ្នកស្លាប់ចំនួន ១ ០០០នាក់។ លោកមានប្រសាសន៍ថា៖
“ប្រទេសទុយនីស៊ីបានគ្រប់គ្រងរលកនៃការរាតត្បាតដំបូង ប៉ុន្តែយើងមិនដឹងអំពីរលកទីពីរដែលអាចកើតមានទៀតនោះទេ” ។
ការបិទដំណើរនឹងមានការបន្ធូរបន្ថយនៅថ្ងៃទី៤ ខែឧសភា ហើយដំណើរការដឹកជញ្ជូនសាធារណៈនឹងត្រូវបើកដំណើរការវិញចាប់ពីថ្ងៃនោះទៅ។ការបន្ធូរបន្ថយបន្ថែមទៀតនឹងមានចាប់ផ្តើមពីថ្ងៃទី១១ខែឧសភានឹងរាប់បញ្ចូលទាំងការអនុញ្ញាតិឱ្យមានដំណើរការហាងលក់សំលៀកបំពាក់ និងផ្សារទំនើបឡើងវិញ៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០









