ប្រទេសយ៉េមែនរាយការណ៍មនុស្សស្លាប់ចំនួន២នាក់ដំបូងដោយសារឆ្លងជំងឺកូវីដ១៩

0

សារព័ត៌មាន Sky News អារ៉ាប់ផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ក្រសួងសុខាភិបាលប្រទេសយេម៉ែនបានកត់ត្រាចំនួនអ្នកស្លាប់ពីជំងឺកូវីដ១៩ ចំនួន ២នាក់ដំបូងបង្អស់នៅក្នុងប្រទេស។

អាជ្ញាធរយេម៉ែនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ដំបូងគេនៅតំបន់ Hadhramaut នៅថ្ងៃទី១០ ខែមេសា។ នៅថ្ងៃទី២៧ ខែមេសា គណៈកម្មាធិការពិសេសយេម៉ែនស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានប្រកាសថា អ្នកជំងឺបានជាសះស្បើយហើយ។ នៅថ្ងៃពុធនេះ គេរកឃើញមានករណីឆ្លងថ្មីចំនួន៥ករណី ហើយបើគិតពីចំនួនឆ្លងសរុបមានចំនួន៦ករណីចាប់តាំងពីការចាប់ផ្តើមឆ្លងជំងឺរាតត្បាត។

យោងតាមប្រភពអង្គការសហប្រជាជាតិបានបង្ហាញឱ្យដឹងថា ប្រជាជនច្រើនជាងចំនួន ២៤លាននាក់នៅក្នុងប្រទេសយេម៉ែន ដែលជាចំនួនប្រជាជនចំនួនប្រហែល ៨០របស់ប្រទេសយ៉េមែនកំពុងត្រូវការជំនួយមនុស្សធម៌ ហើយជនភៀសខ្លួនទៅនៅក្រៅប្រទេសមានចំនួនលើសពីបីលាននាក់។អង្គការសហប្រជាជាតិជឿជាក់ថាប្រសិនបើមេរោគនេះឆ្លងរាលដាលនៅក្នុងប្រទេស និងដោយសារតែប្រទេសយេម៉ែនកំពុងរងការចុះខ្សោយពីសង្គ្រាមជាច្រើនឆ្នាំផងនោះ  ផលវិបាកនឹងក្លាយជាគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ៕

ប្រភពព័ត៌មាន TASS ផ្សយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here