អាជ្ញាធរសុខាភិបាលក្នុងប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ១៩ ថ្មី ដោយមានតិចជាង ១៥ ករណីក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ ក្នុងនោះអ្នកឆ្លងភាគច្រើនគឺបានធ្វើដំណើរទៅក្រៅប្រភេទ។
នាយករដ្ឋមន្ត្រីលោក Chung Sye-kyun បានបញ្ជាក់ថា សម្រាប់ការធ្វើដំណើរនៅក្នុងតំបន់ ឬក្នុងប្រទេសគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យដដែល ប៉ុន្តែរដ្ឋាភិបាលសម្រេចកាត់បន្ថយការរឹតបន្តឹងនៃច្បាប់មួយចំនួន ដូចជា គម្លាតសង្គម ជាដើម។
រដ្ឋាភិបាលនឹងចេញគោលការណ៍ណែនាំសម្រាប់កន្លែងអាជីវកម្ម និងកន្លែងសាធារណៈ ដែលនឹងត្រូវអនុញ្ញាតឱ្យបើកឡើងវិញអំពីវិធីកាត់បន្ថយការគំរាមកំហែងដល់សុខភាពសាធារណៈ។ រដ្ឋាភិបាលកំពុងពិចារណាបន្ថយការជូនដំណឹងអំពីការឆ្លងមេរោគនៅក្នុងកម្រិតទាប បើស្ថានភាពនៅតែមានស្ថេរភាព។
ប្រទេសកូរ៉េខាងត្បូង មានអ្នកឆ្លងមេរោគកូវីដសរុបចំនួន ១០.៧៩៣នាក់ និងអ្នកស្លាប់មានចំនួន ២៥០នាក់។ នៅក្នុងការត្រួតពិនិត្យលើកូវីដ ១៩ នេះ មនុស្សជាង ៦៣០.០០០ នាក់ត្រូវបានគេធ្វើតេស្តរកមេរោគនេះចាប់តាំងពីដើមខែមករា៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២០