ក្រុម ISIS វាយប្រហារ​លើ​កងទ័ព​អ៊ីរ៉ាក់​ស្ថិតនៅក្នុង​ខេត្ត Diyala ម្តងទៀត

0

ក្រុម ISIS ជាថ្មី​ម្តងទៀត​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ បានធ្វើការ​វាយប្រហារ​ទៅលើ​អង្គភាព​កងទ័ព​អ៊ីរ៉ាក់​មួយកន្លែង​ស្ថិតនៅក្នុង​ខេត្ត Diyala បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​មួយចំនួន។

ប្រភពពី​សន្តិសុខ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រុម​បះបោរ​បាន​តម្រង់​គោលដៅ​ទៅលើ​អង្គភាព​កងទ័ព​មួយ​ដែល​ស្ថិតនៅក្នុង​ទីក្រុង Bahriz ខេត្ត Diyala ដោយ​បណ្តាលឱ្យ​ទាហាន​ម្នាក់​ស្លាប់ និង៤នាក់​ផ្សេងទៀត​រងរបួស។

គួររំលឹកថា​ក្រុម​ជី​ហាដ​បានធ្វើការ​វាយប្រហារ​ស្រដៀង​នឹង​ក្រុម​ជីវពល Hashd al-Shaabi ដែល​គាំទ្រ​អ៊ីរ៉ង់​ក្នុង​ខេត្ត Diyala កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅនេះ ដោយបាន​សម្លាប់​កងជីវពល៧នាក់ និង៥នាក់​ផ្សេងទៀត​រងរបួស ក្នុងនោះ​មាន​ប្រធាន​ក្រុមប្រឹក្សា​អភិបាល Uzem និង​មេដឹកនាំ​កុលសម្ព័ន្ធ​ម្នាក់​ផងដែរ៕

ប្រភពព័ត៌មាន​ពី baghdadpost ចេញផ្សាយ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here